ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤

នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ល្អជា​មធ្យម​។​ ក្នុងខែនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ធ្លាក់​ស្រុតចុះ​ជាង​ខែធ្នូ ហើយ​បើ​ធ្វើ​អ្វី​ត្រូវ​ចេះ​ពិនិត្យពិច័យ​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​ ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​ក្រុម​មិត្តភក្តិ​រួមការ​ងារ​តែង​កើតការ​កេងប្រវ័ញ្ច​កម្លាំង​ការងារ​បន្តិច ប៉ុន្តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​គួរសម។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បណ្តាក់ទុន​រយះពេល​ខ្លីៗ​ឃើញថា​មិន​ទាស់ខុស​អ្វី​ទេ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ជម្លោះ​វិវាទ​ត្រូវតែ​ប្រញាប់​ផ្សះផ្សា​ទើប​ប្រសើរ​៕

ឆ្នាំឆ្លូវ៖ រាសី​ល្អជា​មធ្យម​។ ​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​វិញ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ នាពេលនេះ​លោកអ្នក​គប្បី​តាំងចិត្ត​ធ្វើការ និង​ព្យាយាម​អត់ធ្មត់​ពីព្រោះថា​ផល​តែង ឆ្លើយតប​មិន​ថា​ពេលនេះ​ឬ​ពេល​ក្រោយ​ផង​។​ ​ដោយឡែក​សម្រាប់​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​មានការ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ក្រុមមនុស្ស​ចាក់​ដោត​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​៕

ឆ្នាំខាល៖ ​រាសី​ស្រុតចុះ​។​ ​ក្នុងថ្ងៃនេះ​វិញ​ការប្រកប​ការងារ​មិនត្រូវ​បង្ក​ថ្នាំងថ្នាក់​ជាមួយ​អ្នកដទៃ​ឡើយ​បើ​ពុំនោះ​ចូរ​ប្រយ័ត្ន​រឿង​តូចតាច​សោះ​ប្រែជា​រីក​ធំ​នៅ​ថ្ងៃ​ខាងមុខ​។ ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំថោះ៖ រាសី​ខ្ពស់ត្រដែត​។​ ក្នុងខែនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អជា​មធ្យម ម្ល៉ោះហើយ​ទោះ​ប្រកប​កិច្ចការងារ​អ្វី​តែង​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ ទោះបីយ៉ាងណា​ថ្ងៃនេះ​ដួង​រាសី​ខ្ពស់ត្រដែត​ធ្វើឱ្យ​ការប្រកប​ការងារ​មានការ​ជឿនលឿន​និង​ពិសេស​ក្រុមមនុស្ស​តែង​ជួយ​ដល់​លោកអ្នក​ច្រើន​ផងដែរ​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។ ​​នៅក្នុង​ខែ​​នេះ​លោកអ្នក​គប្បី​សម្រុក​កិច្ចការងារ​និង​ពង្រឹង​មុខរបរ​រកស៊ី​ជួញដូរ​ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​គាប់​បំណង​ជានិច្ច​។​ ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ការប្រកប​កិច្ចការ​អ្វី​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​និង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។ ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ចាប់ផ្តើម​ភ្លឺ​ថ្លា​និង​ធ្វើ​អ្វី​គ្រាន់​គាប់ប្រសើរ​ជាមុន​ដែរ​។​ ដោយឡែក​នៅថ្ងៃនេះ​វិញ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​បើ​មាន​ការតាំង​ចិត្តល្អ​នោះ​ឃើញថា​តែង​ហុច​ផល​ល្អៗ​មកវិញ​ច្រើន​ជាក់​ជាពុំខាន​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​ផ្តល់​ផល​ល្អ​ច្រើនជាង​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាស​ល្ព​ក្នុងការ​ស្វែងរក​ហើយ​៕

ឆ្នាំមមី៖ ​រាសី​ស្រុតចុះ​។​ នៅខែនេះដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែង​ប្រសើរ​ជាង​ខែ​កន្លងមក​ដែរ​។​ លោកអ្នក​មិន​គប្បី​ទុកចិត្ត​ក្រុមមនុស្ស ពេក​ប្រយ័ត្ន ដូច​ពាក្យ ចាស់ ថា​” ស្គាល់​មុខតែ​មិន​ស្គាល់ចិត្ត ”​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពុំ​សូវ​ជឿនលឿន​ទៅមុខ ហើយ​អ្នកដទៃ​ក៏​តែង​សម្លឹង​ក្នុង​ផ្លូវ​អាក្រក់​ច្រើន​៕

ឆ្នាំមមែ៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះរាសី​លោកអ្នក​ត្រឹម​កម្រិត​ល្អជា​មធ្យម ម្ល៉ោះហើយ​រាល់​បញ្ហា​ចង្រៃឧបទ្រព​និង​រឿង​រាវ​មិនល្អ​មួយចំនួន​ក៏បាន​ចាកចេញ​ឆ្ងាយ​ពី​ខ្លួន​អ្នក​ដែរ​។ ​បើ​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​ក៏​មិនត្រូវ​ធ្វេសប្រហែស​បានដែរ​ជាពិសេស​មុន​ទទួល​ពាក្យសម្តី​ឬ​ចុះហត្ថលេខា​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​ក្រែង​ភ្លាំងភ្លាត់​មានតែ​បញ្ហា​រត់​ចូល​នាំ​ពិបាក​ទប់ទល់​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នា​ថ្ងៃនេះ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង មិនសូវ​ចេះ​ទប់​សម្តី​ឡើយ​បើ​មិនចេះ​កែប្រែ និង ចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ជម្លោះ​នឹង​កើតឡើង​ទៀត​ជាក់​ជាពុំខាន​៕

ឆ្នាំវក៖ រាសី​ខ្ពស់ត្រដែត​។ ​ក្នុងខែនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ ហើយ​ចង់​ធ្វើ​អ្វី​ឬ​ចង់​ដោះស្រាយ​អ្វី​ក៏​តែង​ទទួល​នូវ​ផល​ជា​ផ្លែផ្កា​គ្រាន់​ជាទី​គាប់​បំណង​ជានិច្ច។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការលេង​ហ៊ុន ធ្វើ​កិច្ចសន្យា ចរចា​ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ត្រឡប់មកវិញ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទទួល​រង​ការនឿយហត់​និង​ទទួលរង​សម្ពាធ​ច្រើន ប៉ុន្តែ​យ៉ាងណា​ឆ្លង​ចូលមក​ដល់​ថ្ងៃនេះ​លោកអ្នក​បាន​រួច​ផុតពី​ឧបទ្រព​ចោមរោម ហើយ​ភាព​ចម្រើន​លូតលាស់​បាន​ចូលមក​វិញ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕

ឆ្នាំរកា៖រាសី​ល្អជា​មធ្យម​។​ ក្នុងខែនេះ​បុរស​បាន​រួច​ផុតពី​គ្រោះ​យាយី ហើយ​បញ្ហា​កិច្ចការងារ ប្រាក់កាស និង រឿង​ផ្ទាល់ខ្លួន​ក៏​ត្រឡប់មក​ល្អប្រសើរ​ឡើង​ជាង​មុន​ដែរ​។​ ការប្រកប​ការងារ​ពុំ​សូវ​ល្អ​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពិសេស​ងាយ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ជាង​សព្វមួយដង​។ ​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើងវិញ ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រឆាំង​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។ ​ក្នុងខែនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ចាក​ផុតពី​គ្រោះ​យាយី ​ធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​ច្រើន​ចំពោះមុខ​។​ ការប្រកប​ការងារ​នៅក្នុង​នេះ​វិញ​ឃើញថា​ពុំ​សូវ​លូតលាស់​ទេ ហើយ​កិច្ចការ​មួយចំនួន​ធ្វើ​ពុំបាន​ផល​ថែមទៀត​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​នៅថ្ងៃនេះ​ដែរ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​អតិថិជន​ដែល​ទើបតែ​ស្គាល់គ្នា​ថ្មីៗ​តែម្តង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​និង​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។​ ក្នុងខែនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​អ្វីៗ​ដែល​ត្រូវ​ប្រយ័ត្ន​នោះ​គឺ ការ​មានទំនាស់​ជាមួយ​មនុស្ស​ក្បែរ​ខ្លួន បញ្ហា​ប្រាក់កាស​មានការ​យឺតយូរ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព​។​ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​តានតឹង​អារម្មណ៍​ច្រើន​ខ្លាំងពេក​ឬ​ធ្វើ​អ្វី​មិន​ធ្វេសប្រហែស​នោះ​ផល​អាក្រក់​ទាំងឡាយ​ក៏​មិន​ហ៊ាន​មក​ក្បែរ​ដែរ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​ទេ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕