សំណាងណាស់ ! មនុស្សប្រុសស្រីណាដែលកើតឆ្នាំទាំង៤ នេះមាន ជូត ខាល រោង និងមមែ មានរាសីឡើងខ្ពស់ណាស់ ។ លោកអ្នកឈានចូលដល់ថ្ងៃស្រស់ស្រាយ នឹងបានរួចចាកផុតពីសេចក្តីសៅហ្មងទាំងឡាយដែលធ្លាប់កើតមានពីពេលមុនមក ហើយខណៈនេះដែរ លាភសំណាងរបស់លោកអ្នកក៏នឹងកើតមានឡើងវិញដែលធ្វើឱ្យលោកអ្នករីករាយ ។
ឆ្នាំជូត ៖ រាសីថ្ងៃនេះឡើងខ្ពស់ ។ លោកអ្នកអាចនឹងជួបវាសនាល្អដោយមានមិត្តជួយទំនុកបំរុងផ្ចុងផ្តើម ហើយបើមានដំណើរទៅឆ្ងាយទាក់ទងនឹងការងារនោះ ក៏មិនមានបច្ច័យអាក្រក់ណាមួយមកយាយីបានឡើយ គឺលោកអ្នកនឹងជួបជោគជ័យគួរជាទីពេញចិត្ត ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ដាក់ចុះដុះឡើងតាមដៃ និងអាចបន្ថែមទុនបាន ។ រីឯបញ្ហាស្នេហាការរស់នៅជាមួយគ្នាមានភាពសុខសាន្ត ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX8r_Lto5xXDsREBHO6uESvLlq2qhEZdMEdIbuzJ-aoH79_ZUTxglJJ_kpssaWP-j4IEeyMl59wQqPzzhUdIsw8YlLKm0U6XayEZqXLfifyoD4VJ_Ie92h-0to3jQK97o9CDPGXKPy-eKNp1D6NduGD7qISN3yD1D0jY_jQ36nzuXewtfX-F-c6vWx_s8/s1600/chicken.jpg)
ឆ្នាំខាល ៖ រាសីថ្ងៃនេះឡើងខ្ពស់ ។ រាល់ការស្មុគស្មាញដែលធ្លាប់កើតមានលើលោកអ្នកក្នុងការងារនឹងត្រូវរសាយបាត់ទៅវិញ ហើយទ្រព្យដែលរបូតចេញពីដៃទៅនឹងត្រូវវិលត្រឡប់មកវិញយ៉ាងបរិបូរណ៍ បើមិនបានតាមផ្លូវត្រង់ទេ ក៏គង់បានមកតាមផ្លូវផ្សេងដែរ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ មានការលូតលាស់ជាលំដាប់ និងអាចពង្រីកមុខរបរបានទៀតផង ។ រីឯបញ្ហាស្នេហាមានភាពល្អូកល្អឺន ។
ឆ្នាំរោង ៖ រាសីថ្ងៃនេះឡើងខ្ពស់ ។ លោកអ្នកឈានចូលដល់ថ្ងៃស្រស់ស្រាយ នឹងបានរួចចាកផុតពីសេចក្តីសៅហ្មងទាំងឡាយដែលធ្លាប់កើតមានពីពេលមុនមក ហើយខណៈនេះដែរ លាភសំណាងរបស់លោកអ្នកក៏នឹងកើតមានឡើងវិញដែលធ្វើឱ្យលោកអ្នករីករាយ ។ បើជាអ្នកប្រកបមុខរបរ រកស៊ីវិញផលចំណេញដែលបានមកអាចនឹងសន្សំទុកដាក់បានច្រើន ។ រីឯបញ្ហាស្នេហាតែងមានចំណងមេត្រីគ្នាយ៉ាងស្អិតរមួត។
ឆ្នាំមមែ ៖ រាសីថ្ងៃនេះឡើងខ្ពស់ ។ គ្រប់កិច្ចការទាំងអស់ដែលលោកអ្នកស្រវាស្រទេញបំពេញសំរាប់ថ្ងៃនេះសុទ្ធតែមានការជឿនលឿន និងសំរេចបានផលយ៉ាងចំណាប់ ព្រោះមានអ្នកចាំជួយជ្រោមជ្រែងគ្រប់ពេលវេលា ។ បើជាអាជីវកររកស៊ីវិញ អាចរកប្រាក់ចំណេញបានយ៉ាងច្រើនហើយងាយស្រួលទៀតផងជាមួយនេះ ក៏អាចជួបដៃគូសហការគួរទុកចិត្ត ។ រីឯបញ្ហាស្នេហាគ្មានអ្វីគួរឱ្យកត់សំគាល់ឡើយ ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivgoOw7ehTe_3TPuyiwdNT6RO9J_g6QhMtQFd1_YWK3AoLHQvJV0DDGTLlprh9HVzt9WBtyyJwIjJk2vCm8JYFuzBZrjMQFKSdPqmhmiL7apZ05X3idqntB5TlAcSvBs_G-lZitlA8lD8D2X2v56TObgxL1yzHaRxG6aaNVP4xpVQFOT-2mwALIsISL6Y/s1600/f60e4669eced03d84918522570edde7f.jpg)