ស្ថាបនិក​យក្សាបោកអ៊ុត​ ៖ កត្តា​សំខាន់​៣ចំណុច​ដើម្បីឆ្លងកាត់ការលំបាក​ឈាន​ទៅរកការជោគជ័យ​

លោក ហែម ហេម៉ា បច្ចុប្បន្នជាស្ថាបនិកយីហោបោកអ៊ុតទំនើប និងយក្សាបោកអ៊ុត ដែលបាននិងកំពុងធ្វើឱ្យអាជីវកម្មទាំងពីររបស់គាត់រីកសាយភាយទូទាំងរាជធានីខេត្តក្រុង និងបានធ្វើការផលិតសាប៊ូក្នុងស្រុកលក់ចែកចាយទូទាំង​ប្រទេសផងដែរ។

សហគ្រិនមិនញញើតនឹងប្រកាសថា ខ្លួនធ្លាប់ជាមនុស្សបរាជ័យជំពាក់គេវ័ណ្ឌករូបនេះ បានបង្ហើបនូវរឿងសំខាន់៣ ដែល​បុគ្គលជោគជ័យភាគច្រើនបានឆ្លងកាត់ មុនក្លាយជាអ្នកមាន។ រឿងសំខាន់ទាំង៣នោះ រួមមាន៖

After Footer (Active) - damrei Mr1 Zone2

១. គំនិតឆ្កួតៗ

លោក ហែម ហេម៉ា បានលើកឡើងថា នៅពេលដែលយើងនិយាយប្រាប់គេនូវគម្រោងអ្វីមួយ ដែលយើងប្រុងនឹងធ្វើ នោះគេតែងតែចាំទាញយើងអោយចុះមកវិញដោយប្រើពាក្យថា គំនិតហែង ឆ្កួតៗ ម៉ែអាណាធ្វើអីចឹងទេ យកមេឃទ្រាប់អង្គុយ ជាដើម។

២. ទៅមិនរួចទេ

លោក ហេម៉ា បន្ថែមថា បន្ទាប់មកគេនិងព្រលយពាក្យមកថា ទៅមិនរួចទេ អាវ៉ា អញច្បាស់ម៉ងថាមិនកើត គំនិតនេះអញឃើញគេធ្លាប់ធ្វើហើយ អញដឹងតែមិនទៅមុខ កុំធ្វើអីល្អជាង ទៅរកធ្វើអាណាល្អជាងនេះទៅ។

៣. គ្រាន់បើ

ស្ថាបនិកបោកអ៊ុតទំនើបរូបនេះ បានសង្កត់ធ្ងន់ថា ក្រោយពីយើងចាប់ផ្តើមធ្វើកើតជាលទ្ធផលបណ្តើរៗហើយនោះ គេក៏មកទះស្មារយើងហើយបានតែពាក្យមួយគ្រាន់បើ អ្នកខ្លះទៀតមិនចឹងទេ លែងមើលមុខយើងតែម្តង ហើយខ្លះទៀតក៏ច្រណែនឈ្នានីសយើង និង ព្យាយាមបំផ្លាញយើងថែមទៀត។ ដូច្នេះ អ្នកទាំងអស់គ្នាកុំខ្វល់ ចាប់ផ្តើមធ្វើនូវគំនិតដែលខ្លួនឯងគិតថាល្អទៅ ខ្ញុំនិងគាំទ្រ៕