តើអ្នកមានដែលសួរខ្លួនឯងទេថា តើពេលអានសៀវភៅចប់ អ្នកទទួលបានចំណេះដឹងពីវាប៉ុន្មានភាគរយដែរ? អ្នកខ្លះអានបានលឿនជាងគេមែន តែទទួលយកអត្ថន័យពីសៀវភៅនោះមិនបានច្រើនឡើយ។ តែនៅមានតិចនិកខ្លះដែលគ្រាន់តែចំណាយពេលអានលឿនដូចគ្នា តែទទួលអត្ថន័យពីវាបានច្រើននឹកស្មានមិនដល់។ តើមានអ្វីខ្លះទៅ?
១.គូសប៊ិចពីក្រោមន័យសំខាន់ ៖ ក្នុងអត្ថបទនីមួយៗតែងមានន័យបង្កប់របស់វា ដូច្នេះបើអ្នកអាចរកឃើញ អ្នកអាចគូសបន្ទាត់សម្គាល់ពីលើវា រួចអានតែពាក្យតិចតួចដែលជាមេ នៃអត្ថន័យ។ នោះអ្នកនឹងអាចកាត់ ម៉ោងខ្លះៗក្នុងការអានឃ្លាដែលគ្មានប្រយោជន៍ ចេញ។
២.ចេះស្រមើស្រមៃ ៖ ការអានសៀវភៅ ក៏ទាមទារភ្ជាប់ទៅនឹងការស្រមើស្រមៃផងដែរ ព្រោះថាពេលអ្នកស្រមើស្រមៃ អ្នកកំពុងតែប្ដូរពីអក្សរឲ្យទៅជារូបភាព។ ហើយរូបភាពទាំងអស់នោះ គឺងាយនឹងដក់ជាប់នៅខួរក្បាលអ្នកបានយូរជាងអក្សរទៅទៀត។
៣.សរសេរអត្ថន័យសង្ខេប ៖ វាមិនទាន់បញ្ចប់ត្រឹមនឹងការអាននោះឡើយ បើសិនជាអ្នកចង់ក្លាយជាអ្នកអានសៀវភៅដ៏ខ្លាំងម្នាក់។ បន្ទាប់ពីអានចប់សព្វគ្រប់ អ្នកគួរសរសេរជាអត្ថបទសង្ខេប ឬមួយក៏រៀនឆ្លើយជាសំណួរដែលគេបានចោទសួរឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ដោយធ្វើបែបនេះ វាប្រៀបដូចជាអ្នកបានកោះហៅចំណេះដឹងដែលអ្នកបានអានកន្លងមកឲ្យមកវិញអ៊ីចឹងដែរ៕