ខំរកទាំងព្រឹកទាំងថ្ងៃពីរនាក់ប្តីប្រពន្ធស្ទើរតែមិនគ្រប់ឡើយដើម្បីចិញ្ចឹមគ្រួសារ ប៉ុន្តែពេលនេះមកសល់ទ្រព្យសម្បត្តិច្រើនជាងមុន និង ជោគជ័យជាមួយផលិតផល NNP។
ទម្លាយការពិតដោយអះអាងមុខក្រុមអ្នកសារព័ត៌មាន ក្នុងវេទិការសិក្ខាសាលា “ជួបជុំតំណាងចែកចាយបន្តរបស់ផលិតផល NNP Cambodia” កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកស្រី ជា លីដា បានឱ្យដឹងថា មុនមកដល់ភាពជោគជ័យដូចសព្វថ្ងៃនេះ អ្នកស្រីដំបូងឡើយបានដោះទុនត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ ដើម្បីកាត់យកផលិតផល NNP កញ្ចប់តូចមកលក់ ហើយកាលនោះ Live Facebook និងណែនាំមិត្តភ័ក្ត្រ។ កាលនោះ គ្រាន់ចេញលក់បានមួយថ្ងៃពីរថ្ងៃ គឺមនុស្សគាំទ្រ និង សួររកជាប់រហូតដល់ថ្នាក់ស្វាមីរបស់អ្នកស្រីដែលដឹកឥវ៉ាន់ឱ្យភ្ញៀវនោះលាន់មាត់ថា ផលិតផល NNP នេះមានទីផ្សារជឿជាក់គ្រាន់បើ ព្រោះពីមុនឡើយស្វាមីរបស់អ្នកស្រីជារត់កង់បីប៉ុណ្ណោះ រកលុយស្ទើរតែចិញ្ចឹមគ្រួសារមិនគ្រប់ផង។
អ្នកស្រី ជា លីដា បានបង្ហើបឱ្យដឹងថា ក្រោយពីបោះទុនត្រឹម៣០០ដុល្លាររហូតចំណេញមកវិញ ហើយទទួលគាំទ្រដោយមានភ្ញៀវច្រើននើ អ្នកស្រីបោះទុនបន្ថែមទៅកញ្ចប់១ពាន់ដុល្លារ និងចុងក្រោយឈានដល់ហ៊ានបោះទុនធ្វើជាម្ចាស់ដេប៉ូខណ្ឌ ឬស្សីកែវ ក្នុងរាជធានីភ្នំពេញតែម្តង។ ក្នុងរយៈពេលប្រហែល២ឆ្នាំសម្រាប់អ្នកស្រី ពិតមិនធម្មតា ហើយមិនក៏យូរដែរ ធ្វើឱ្យជីវិតគ្រួសាររបស់អ្នកស្រីទទួលប្រាក់ចំណូលនិងចំណេញ មិនក្រោម១ម៉ឺនដុល្លារក្នុងមួយខែឡើយ។ ពេលនេះស្វាមីរបស់អ្នកស្រីក៏លែងរត់កង់បីទៀត គឺមករួមការងារជាមួយអ្នកស្រីមកលក់ផលិតផល NNP ជាមួយគ្នាបង្កើនទ្រព្យ។
ម្ចាស់ដេប៉ូផលិតផល NNP ប្រចាំខណ្ឌឬស្សីកែវរូបនេះ បាននិយាយថា អ្វីដែលជាពិសេសសម្រាប់អ្នកស្រីនោះ NNP បានជម្រុញឱ្យអ្នកស្រីក្លាយជាអ្នកលក់អនឡាយនិងជាស្រ្តីឆ្នើមក្នុងកែវភ្នែកស្វាមីដែល មានចំណេះដឹងផ្នែកលក់ និង ភាពជាដឹកនាំនៃអាជីវកម្ម។ មកដល់ពេលនេះ អ្នកស្រីមានសមាជិករហូតប្រមាណ១០០នាក់ហើយ ដែលអ្នកស្រីក៏បានជម្រុញនិងសហការគ្នាធ្វើជាអ្នកលក់អនឡាយឱ្យពូកែៗដូចគ្នា។
សូមបញ្ជាក់ផងដែរថា អ្នកស្រី ជា លីដា មុនក្លាយម្ចាស់ដេប៉ូខណ្ឌឬស្សីកែវ សល់រថយន្តទំនើប សល់ផ្ទះ មានដើមទុនរកស៊ីរាប់ម៉ឺនដុល្លារដូចសព្វថ្ងៃនេះ អ្នកស្រីមានដើមកំណើតជាស្រ្តីធម្មតាម្នាក់ ត្រឹមជាភរិយាមើលថែកូន និង លក់ចាប់ហួយនៅផ្ទះ ហើយចំណូលទាំងស្រុង រំពឹងលើកម្លាំងប្តីប៉ុណ្ណោះ។ អ្វីៗដែលពីអតីតកាលរបស់អ្នកស្រី ស្ទើរតែមិនហ៊ានចាយ មិនហ៊ានដើរលេងសប្បាយ ឬ ប្រើប្រាស់របស់ល្អៗនោះទេ ប៉ុន្តែពេលនេះបានប្រែប្រួលហើយ ព្រោះស្ថានភាពសេដ្ឋកិច្ចរបស់អ្នកស្រីនិងស្វាមីបានខុសដាច់ឆ្ងាយ ឈានដល់ជីវិតជោគជ័យហើយ៕