មានមនុស្សជាច្រើនផ្តល់គំនិតឆ្កួតៗជាច្រើនពីរបៀបក្លាយជាអ្នកមាន ប្រសិនជាអ្នកគ្មានចំណូលនោះទេ អ្នកមិនអាចក្លាយជាអ្នកមានឡើយ។ កុំគិតថាប្រសិនជាអ្នកឈប់ផឹកកាហ្វេឬជក់បារី អ្នកនឹងក្លាយជាអ្នកមានឲ្យសោះ។ ខាងក្រោមនេះទើបជាជំហានដែលអាចជួយអ្នកបាន៖
១.វិនិយោគលើខ្លួនឯង ៖ មនុស្សជោគជ័យវិនិយោគពេលវេលា ថាមពលនិងលុយដើម្បីអភិវឌ្ឍន៍ខ្លួនឯង។ អ្នកត្រូវជួយខ្លួនឯងទើបអ្នកអាចទៅជួយអ្នកដទៃបាន។ នេះមានន័យថាអ្នកត្រូវជួយខ្លួនឯងឲ្យពូកែសិន។
២.រកការងារដែលអាចជួយអភិវឌ្ឍខ្លួន ៖ អ្នកដែលជោគជ័យ គឺអ្នកដែលអ្នករីកចម្រើននៅក្រុមហ៊ុនដែលពួកគេធ្វើការ។ ទោះបីជាអ្នកបានប្រាក់ខែតិចតួចក៏ដោយ ប្រសិនជាអ្នកអាចបង្កើនជំនាញរបស់អ្នក អ្នកនឹងរកលុយបាននៅថ្ងៃខាងមុខ។
៣.ធ្វើអ្វីដែលអ្នកពូកែ ៖ អ្នកត្រូវតាំងចិត្តធ្វើអ្វីមួយឲ្យខ្លាំងមិនមែនធម្មតានោះទេ។ អ្វីៗគឺតែងតែមានការលំបាក ប៉ុន្តែអ្នកនឹងទទួលបានរង្វាន់នាពេលក្រោយ។
៤.មានប្រភពចំណូលផ្សេងៗគ្នា ៖ អ្នកមិនអាចក្លាយជាអ្នកមានបានទេ ប្រសិនជាអ្នកមិនមានប្រភពចំណូលលើសពីមួយ។ អ្នកត្រូវរកវីធីបំបែកចំណូលនឹងអាចរកចំណូលក្រៅពីអ្វីដែលអ្នកមានរួចមកហើយ៕