បើអ្នកស្ថិតនៅក្នុងកំឡុងពេលធ្វើការ តើមុខរបរអ្វីដែលអ្នកអាចរកស៊ីតាមអនឡានបាន ខណៈដែលអ្នកធ្វើការពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ បែបនេះ។
ពេលនេះដែរយើងនឹងលើកយកការងារ៣ ដែលអ្នកអាចចេញរកស៊ីបានទោះបីធ្វើការឲ្យគេក៏ដោយ ក៏អ្នកនៅតែមានចំណូលចូលរាល់ថ្ងៃ ផងដែរ គ្រាន់តែចំណាយពេលលើបណ្ដាញសង្គមត្រឹមមួយម៉ោងក្នុងមួយថ្ងៃ ឬច្រើនជាងនេះតាមអ្វីដែលអ្នកមាន។ ការងារជាអ្នកព្រឹក្សាតាមវីដេអូ គឺងាយស្រួលខ្លាំងណាស់ ដោយអ្នកគ្រាន់តែធ្វើវីដេអូមេរៀនដែលអ្នកចេះ ហើយធ្វើការបង្ហោះលក់នៅលើបណ្ដាញសង្គម។
ហើយមួយវិញទៀត អ្នកក៏អាចល្បីឈ្មោះទៀតផងដែរ ប្រសិនបើអ្នកចង់ឲ្យគេស្គាល់ តែបើមិនចង់ឲ្យគេស្គាល់ អ្នកត្រឹមធ្វើវីដេអូមេរៀនទាក់ទងនឹងអ្វីមួយដែលអ្នកចេះ ហើយធ្វើការលក់តាមអ៊ីនធើណែតគឺបានហើយ ។
២.លក់អនឡាញ
លក់ទំនិញអនឡាញ មានទំនិញច្រើនណាស់ដែលអ្នកអាចលក់បាន ដូចជាសម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងតុបតែងកាយ សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិច និងជា សៀវភៅជាដើម ដែលអ្នកអាចលក់បាននោះ។ វាងាយស្រួល គ្រាន់តែបង្កើតPage មួយហើយធ្វើការផុសរាល់ថ្ងៃ ដើម្បីលក់ផលិតផលទាំងនោះ ជាការស្រេចហើយ មិនពិបាកដើរលក់ ឬ ធ្វើទីផ្សារនោះទេ។
ឆ្លៀតពេលពីការងារតិចតួចរបស់អ្នក ដើម្បីមើលការងារផ្ទាល់ខ្លួនរបស់អ្នកទៅគ្រប់គ្រាន់ហើយ ស្រួលដឹងថា តើមានអ្នកកម្ម៉ង់ទិញ និង ធ្វើការផុសទំនិញរបស់អ្នកជាដើម។
៣.ផ្សព្វផ្សាយពាណិជ្ជកម្ម
ទាក់ទងជាមួយការងារនេះដែរ គឺរាងពិបាកបន្ដិចសម្រាប់អ្នកដែរ គឺតម្រូវឲ្យយើងមានចំណុចពិសេសអ្វីមួយដែរ សម្រាប់អ្នកដែលចង់ផ្សព្វផ្សាយជាមួយយើង។ ដូចជាអ្នកអាចធ្វើវីដេអូអ្វីមួយ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មឲ្យគេ ដើម្បីផុសក្នុង Facebook និងYouTube ជាដើម ដែលអ្នកអាចឆ្លៀតពេលទំនេររបស់អ្នក ធ្វើការងារនេះនៅផ្ទះក៏បានដែរ។
ម្យ៉ាងវិញទៀត អ្នកក៏អាចក្លាយជាអ្នកឌីស្សាញក៏បានដែរ ប្រសិនបើអ្នកចេះនោះ ព្រោះវានឹងជួយឲ្យអ្នករកចំណូលបានច្រើនពីការងារនេះ ដើម្បីធ្វើលក់ឲ្យគេផុសនៅក្នុងបណ្ដាញសង្គមទៀតផង៕