ពិតណាស់មានមនុស្សជាច្រើន ដែលកំពុងតែជួបបញ្ហាក្នុងការស្វែងរកគោលដៅក្នុងជីវិតរបស់ពួកគេ ដោយពួកគេមិនដឹងនិងមិនយល់ថា តើអ្វីទៅជាគោលបំណងក្នុងជីវិតរបស់ពួកគេនោះឡើយ ព្រោះថាការរស់នៅដ៏មានតម្លៃប្រកបទៅដោយសេចក្តីថ្លៃថ្នូរនិងសមជាមនុស្ស មនុស្សយើងម្នាក់ៗតែងតែរស់នៅភ្ជាប់ជាមួយនិងគោលបំណងនៃជីវិត។
ហេតុនេះហើយអត្ថបទខាងក្រោមនេះ និងធ្វើការជួយបង្ហាញផ្លូវដល់អ្នកនៅ៤ជំហានសំខាន់ៗ ដើម្បីជួយឲ្យអ្នកស្វែងរកគោលបំណងជីវិតរបស់អ្នកបានយ៉ាងងាយស្រួល៖
ជំហានទី១ “ស្វែងរកអ្វីដែលធ្វើឲ្យមានការជំរុញចិត្តដល់អ្នក” ៖ ពិតណាស់មនុស្សម្នាក់ៗ កើតមកតែងតែជួបប្រទះនូវបទពិសោធន៍ជីវិតខុសៗគ្នា។ តើអ្នកធ្លាប់រងការឈឺចាប់ អយុត្តិធម៌ឬមិនសប្បាយចិត្តដោយសារអ្វីមួយដែរឬទេ? តើអ្នកធ្លាប់ទទួលការប៉ះទង្គិច នឹងរឿងអស់នោះខ្លាំងរហូតដល់វាជាកត្តាដែលជំរុញអ្នកដែរឬទេ? ជារឿយៗគោលបំណងដ៏មានឥទ្ធិពលមួយអាចមកពីការឈឺចាប់ដ៏ខ្លាំង។
ឧទាហរណ៍ ៖ អ្នកកើតមកក្នុងគ្រួសារក្រីក្រលំបាកមួយ ដែលស្ថានភាពគ្រួសាររបស់អ្នកមានភាពលំបាកខ្វះខាតច្រើន។ មានមនុស្សជាច្រើន ដែលបានមើលងាយគ្រួសាររបស់អ្នកដោយសារតែគ្រួសាររបស់អ្នកក្រីក្រ។ ពាក្យសម្ដីគ្រប់ម៉ាត់របស់ពួកគេបានធ្វើឲ្យអ្នកទទួលបានមកនូវការឈឺចាប់ និងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អារម្មណ៍អ្នក។ ប៉ុន្តែទាំងអស់នេះហើយដែលជាគ្រឿងជំរុញឲ្យអ្នកមានការខិតខំប្រឹងប្រែង រៀនសូត្រដើម្បីទទួលបានការងារល្អនិងជៀសឲ្យផុតពីភាពក្រីក្រនិងការមើលងាយពីអ្នកដទៃ។
ជំហានទី២ “ស្វែងយល់ពីអ្វីដែលជួយអ្នក” ៖ ពិតណាស់បន្ទាប់ពីអ្នកស្វែងរកអ្វីដែលធ្វើឲ្យមានការជំរុញចិត្តដល់អ្នកហើយជំហានបន្ទាប់ទៀត គឺអ្នកស្វែងយល់ពីអ្វីដែលអាចជួយអ្នកបានក្នុងការសម្រេចគោលដៅ។ អ្នកត្រូវរៀនសង្កេតមើលខ្លួនឯងថា តើអ្នកមានមាននិស្ស័យចូលចិត្តចូលចិត្តធ្វើអ្វី ឬមានភាពប៉ិនប្រសព្វទៅលើអ្វីឬមានសមត្ថភាពជំនាញខាងអ្វី។ កត្តាទាំងអស់នេះដែលអាចជួយអ្នកបានពីការស្វែងរកគោលបំណងក្នុងជីវិតរបស់អ្នក។
ជំហានទី៣ “ស្វែងរកអ្នកដែលអ្នកចង់ធ្វើការលះបង់និងជួយ” ៖ ដើម្បីស្វែងរកគោលបំណងជីវិតរបស់អ្នកសូមសួរខ្លួនឯងថា តើអ្នកចង់ជួយអ្នកណា? មានវិធីជាច្រើនដើម្បីដោះស្រាយបញ្ហា ហើយវាអាស្រ័យលើអ្នកដើម្បីរកឱ្យឃើញថាអ្នកណាដែលអ្នកចង់ជួយ និងការខិតខំប្រឹងទាំងឡាយដើម្បី។ ពិតណាស់ប្រសិនបើអ្នករកមើលឃើញមនុស្សមនុស្សដែលអ្នកចង់ជួយ ហើយវាហាក់បីជាអ្នកអាចរកឃើញគោលបំណងរបស់អ្នកបានយ៉ាងងាយស្រួល។
ជំហានទី៤ “ស្វែងយល់ពីរបៀបដែលអ្នកចង់ជួយ” ៖ សួរខ្លួនឯងថាតើអ្នកចូលចិត្តធ្វើអ្វី? ហើយតើអ្នកអនុវត្តចំណង់ចំណូលចិត្តនេះយ៉ាងដូចម្តេចទៅនឹងគោលបំណងរបស់អ្នក? ដើម្បីស្វែងរកគោលបំណងរបស់អ្នកអ្នកត្រូវរកវិធីដែលអ្នកអាចប្រើចំណង់ចំណូលចិត្តនិងជំនាញរបស់អ្នកឲ្យបានល្អបំផុត ដើម្បីសម្រេចបាននូវគោលដៅតែមួយគត់របស់អ្នកនិងដោះស្រាយបញ្ហាតែមួយគត់របស់អ្នកបានយ៉ាងពេញចិត្ត៕