កាលណាអ្នកមានអារម្មណ៍ថាគ្មាននរណាម្នាក់ចាំលើកទឹកចិត្តហើយនោះ ពេលនោះហើយវាហាក់ដូចជា ពិភពលោកលែងមានន័យអីចឹង។ អ្នកនឹងជាប់គាំងលែងទៅមុខ ហើយលែងមើលអ្វីឃើញទាំងអស់។ តែកុំឲ្យអារម្មណ៍អស់ទាំងនោះ គ្រប់គ្រងអ្នកបានអី។ ដូចនេះត្រូវគិតថាតើមានចំណុចណាខ្លះដែលអ្នកអាចធ្វើបាន ពេលមានអារម្មណ៍បាក់ទឹកចិត្តធ្វើអ្វីមួយនោះ?
១.ត្រូវគិតថាអ្នកមានអ្វីខ្លះសព្វថ្ងៃ ៖ ត្រូវហើយ! អ្នកត្រូវសម្លឹងមើលថាតើអ្នកកំពុងតែមានអ្វី, មិនមែនអ្នកកំពុងតែប៉ងចង់បានអ្វីទេ។ គ្រួសារ, លុយកាក់, សុខភាពល្អ គឺសុទ្ធតែជាអ្វីដែលអ្នកចង់បានទាំងអស់។ តែអ្វីដែលសំខាន់ជាងគេនោះគឺសុខភាពនេះឯង, អ្នកត្រូវថែរក្សាសុខភាពលើសពីអ្វីៗ ទាំងអស់ដែលអ្នកកំពុងមាន។ ហើយបើអ្នកមានសុខភាពល្អមាំទាំហើយនោះ អ្នកគួរតែពេញចិត្តនឹងខ្លួនឯងហើយ។
២.ធ្វើអ្វីដែលខ្លួនសប្បាយចិត្ត ៖ ការសប្បាយចិត្តគឺជាសុភមង្គលដែលពិបាករក។ មនុស្សមួយចំនួនធំ តែងគិតពីសុភមង្គល របស់គេ ធំជាងសុភមង្គលរបស់ខ្លួនឯងម្ល៉ោះ ហើយទើបខ្លួនឯង តែងតែមានទុក្ខគ្រប់ពេលបែបនេះ។
៣.សម្រាកខ្លះ ៖ ពេលខ្លះអ្នកគួរតែឲ្យខ្លួនឯងបានដកឃ្លាពីពិភពលោកដ៏សែនរវល់នេះខ្លះ។ គ្មាននរណាម្នាក់ដែលមានកម្លាំង អាចធ្វើអ្វីៗ គ្រប់យ៉ាងបាននោះទេ។ ផ្ដល់ពេលសម្រាកសម្រាប់ខ្លួនឯង , ផ្ដល់ពេលវេលាសម្រាប់ខ្លួនឯង ដើម្បីបន្ធូរអារម្មណ៍តានតឹងក្នុងខួរក្បាលចោលឲ្យអស់ ពេលនោះអ្នកនឹងលែងគិតរឿងតប់ ប្រមល់តទៅទៀតហើយ៕