តើអ្នកធ្លាប់មានអារម្មណ៍ថាជីវិតរបស់អ្នកលែងដើរទៅមុខទៀតទេ? អាក្រក់ជាងនេះទៅទៀត អ្នកមានអារម្មណ៍ថាជីវិតដើរថយក្រោយទៀតផង។ មិនថាអ្នកធ្វើអ្វី លទ្ធផលគឺដដែល។ សម្រាប់មនុស្សមួយចំនួន វាអាចនឹងពិបាកប្រសិនជាពួកគេចង់មានការរីកចម្រើន។ តើអ្នកអាចធ្វើអ្វីបាន៖
១.ក្រេបយកចំណេះដឹង ៖ អ្នកត្រូវកំណត់ខ្លួនឯងឲ្យរៀនអ្វីមួយថ្មីជារៀងរាល់ថ្ងៃ។ ចំណេះដឹងគឺមានឥទ្ធិពលខ្លាំងណាស់។ អ្នកអាចបាត់បង់អ្វីៗនៅក្នុងជីវិតនេះបាន ប៉ុន្តែអ្នកមិនអាចបាត់បង់ចំណង់រៀនអ្វីថ្មីនោះទេ។
២.បង្កើតគម្រោង ៖ គម្រោងគឺជាផែនទីដែលចង្អុលផ្លូវថា យើងគួរទៅទីណាឲ្យប្រាកដ។ ផ្ទុយទៅវិញ បើគ្មានគម្រោងច្បាស់លាស់ទេ នោះមួយថ្ងៃនឹងកន្លងផុតទៅយ៉ាងផុយៗ ដោយមិនដឹងថា ខ្លួនបានធ្វើអ្វីខ្លះដែលសំខាន់ និង មានប្រយោជន៍។ ត្រូវតែចាំថា ត្រូវតែបង្កើតគម្រោងទោះបីជាពេលខ្លះវាហាក់ដូចជា ស្មុគស្មាញបន្តិចក្តី។
៣.តើអ្នកអាចធ្វើល្អជាងនេះយ៉ាងដូចម្តេចទៅ? ៖ មិនថាអ្នកធ្វើអ្វីក្នុងជីវិតនោះទេ វាតែងតែមានចំណុចដែលអ្នកអាចរីកចម្រើននិងធ្វើល្អជាងនេះ។ ទោះបីជាវាទាមទារពេលវេលារបស់អ្នកជាច្រើនក៏ដោយ ពេលវេលាមិនសំខាន់នោះទេ សំខាន់គឺលទ្ធផង។
៤.ត្រូវហ៊ានបរាជ័យ ៖ ពេលខ្លះ អ្នកត្រូវស្គាល់ភាពបរាជ័យដែរ។ ភាពបរាជ័យមិនត្រឹមតែនាំយកបទពិសោធន៍ថែមទាំងការឈឺចាប់។ ហើយការឈឺចាប់នេះនឹងជំរុញអ្នកឲ្យល្អជាងនេះ៕