គន្លឹះទាំងយ៉ាងនេះបើអ្នកបានអនុវត្ត ធ្វើឲ្យអ្នកមានការអត់ធ្មត់ខ្ពស់និងធ្វើការកិច្ចការមានជោគជ័យក្នុងជីវិត
ភាពអត់ធ្មត់មិនមែនមានន័យថា ជីវិតដែលដើរលើភាពតានតឹង ឬការឈឺចាប់នោះទេ។ មនុស្សម្នាក់ៗតែងតែមានពិសោធន៍ជាមួយនឹង ទុក្ខព្រួយ ការក្រៀមក្រំ ឬក៏អារម្មណ៍ផ្សេងទៀតនៅពេលយើងបាត់បង់អ្វីមួយ។ ដូចនេះភាពអត់ធ្មត់ គឺសំដៅលើការយកឈ្នះលើអារម្មណ៍ តានតឹង នឹងឈឺចាប់បាន។ ហើយទាំងនេះជាវិធីក្នុងការទប់ស្កាត់អារម្មណ៍មិនល្អទាំងនោះ ៖
១.កត់ចំណាំអារម្មណ៍របស់អ្នក ៖ ការរៀនពីរបៀបចំណាំពីអារម្មណ៍ខ្លួនឯង គឺជាកូនសោក្នុងការយកឈ្នះលើភាពតានតឹង។ យើងត្រូវចំណាំថាតើសកម្មភាព ឬរបស់អ្វីខ្លះដែលធ្វើអោយយើងមានអារម្មណ៍ខឹង ក្រៀមក្រំ រសាប់ រសល់ មានកំហុស ឬអាម៉ាស់ ហើយចាប់ផ្ដើមសួរខ្លួនឯងថា តើយើងអាចគ្រប់គ្រងអារម្មណ៍នោះដោយរបៀបណា។ សូមចាំ ថារាល់ប្រតិកម្មទាំងអស់របស់យើងចំពោះអារម្មណ៍អាចនឹងបង្កើតជាកំហុស។
២.បង្កើនភាពវិជ្ជមាន ៖ សូមផ្លាស់ប្ដូរខ្លួនឯងដោយរៀនពីកំហុសកន្លងមកដែលអ្នកធ្វើ តែមិនត្រូវស្ថិតក្នុងស្ថានភាពនោះទេ ព្រោះថាវាមិនអាចជួយអ្នកអោយឈ្នះលើកាលៈទេសៈតានតឹងដែលអ្នកកំពុងជួបនោះឡើយ។ យើងត្រូវស្វែងយល់ពីរបៀបយកឈ្នះលើរបស់ទាំងអស់នោះ ដើម្បីអោយយើងរក្សាភាពវិជ្ជមានរបស់យើង ទោះក្នុងកាលៈទេសៈមិនល្អ។
៣.ត្រូវរស់នៅអោយបានល្អ ៖ ចំនុចនេះគឺសំដៅលើសុខភាពរបស់អ្នក ព្រោះវាជាអាវុធសំខាន់ជួយអោយអ្នកប្រឆាំងជាមួយភាពតានតឹងបាន។ តិចនិកក្នុងការរស់នៅបានល្អមានដូចជា ការសមាធិ ដកដង្ហើមវែងៗ ទទួលទានអោយបានគ្រប់គ្រាន់ និងគេងអោយបានគ្រប់គ្រាន់។
៤.ដោះស្រាយបញ្ហាយ៉ាងសកម្ម ៖ លោកអ្នកមិនត្រូវអង្គុយរងចាំអ្វីមួយជួយអ្នក នៅពេលជួបបញ្ហានោះទេ។ ប៉ុន្តែអ្នកត្រូវស្វែងរកឱកាស ឬវិធីសាស្ត្រក្នុងការកែប្រែបញ្ហានោះអោយបានប្រសើរ។
៥.បង្កើតទំនាក់ទំនងអោយបានច្រើន ៖ វាពិតជាពិបាកប្រសិនបើយើងជួបបញ្ហា ដែលយើងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយ។ តាមការស្រាវជ្រាវបានបង្ហាញថា ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដ៏ទៃ គឺជារឿងចាំបាច់មួយក្នុងការប្រឆាំងជាមួយនឹងភាពតានតឹង ហើយការផ្សារភ្ជាប់នោះវាមិនត្រឹមតែអាចអោយយើងមានបាននោះទេ តែវាជួយបង្កើនភាពអត់ធ្មត់ដល់យើងផងដែរ។
៦.ទទួលយកការផ្លាស់ប្ដូរ ៖ ការផ្លាស់ប្ដូរ នឹងភាពបត់បែន នៅតែជាកូនសោសម្រាប់ជំនះលើបញ្ហាដែលអ្នកជួប។ ការតាំងចិត្តជាផ្នែកមួយ ដែលជួយឲ្យមានការផ្លាស់ប្ដូរកើតឡើងក្នុងជីវិតយើង។ ប្រសិនបើជីវិតយើងមិនមានការផ្លាស់ប្ដូរទេវានឹងមិនអាចអោយយើងឆ្លងកាត់ព្យុះភ្លៀងបានទេ។
៧.ជឿជាក់លើខ្លួនឯង ៖ ការជឿជាក់លើខ្លួនឯងថាអាចឈ្នះលើបញ្ហាដែលអ្នកជួបនោះវាជារឿងត្រឹមត្រូវបំផុត។ ត្រូវរលឹកខ្លួនឯងជានិច្ចនៅពេលអ្នកជួបបញ្ហា ហើយត្រូវបង្កើនទំនុកចិត្តលើខ្លួនឯងជាប្រចាំផង៕