គ្រាន់តែសិប្បកម្មធ្វើ​សាប៊ូ​តូចមួយ​សោះអ្នក​ខេត្ត​ស្វាយរៀង​រកប្រាក់​បាន​រាប់ម៉ឺនដុល្លារ​ក្នុងមួយខែ

លោក ឌុច សានិត ជាម្ចាស់សិប្បកម្មសាប៊ូ សានិត ប្រាយ បានបង្កើតសិប្បកម្មមួយនេះឡើងនៅស្រុកកំណើតរបស់ខ្លួនក្រោយពេលរៀនចេះជំនាញផលិតសាប៊ូស្តង់ដារ និងមានគុណភាពខ្ពស់។ ម្ចាស់សិប្បកម្មរូបនេះ អាចរកចំណូលខ្ទង់ពាន់ទៅម៉ឺនដុល្លារក្រោយចែកចាយសាប៊ូនេះទៅ៣ផ្សេងគ្នាចំនួន៣រួចមក។

មានស្រុកកំណើតកើតជានៅខេត្តស្វាយរៀង លោក ឌុច សានិត បានដំណើរការបានរយះពេល២ឆ្នំាជាង ហើយបងប្រុសបានចំណាយទុនតិចតួចប៉ុណោះ ហើយរហូតមកដល់បច្ចុប្បន្នសិប្បកម្មមួយនេះទទួលបានការកម៉្មង់និងជញ្ចូនឲ្យភ្ញៀវមានសេវាកម្មដឹកជញ្ចូនដល់ទីកន្លែងទៀតផង។

តាមរយះការសម្ភាសន៍ផ្ទាល់ មូលហេតុដែលលោកចាប់ផ្តើមសិប្បកម្មនេះមក ព្រោះចង់អតិថិជនប្រើប្រាស់ផលិតផលដែលមានគុណភាពល្អ ដែលជារបស់ខ្មែរយើងហើយឲ្យគេដឹងថាផលិតផលខ្មែរក៏មានគុណភាពមិនចាញ់និងផលិតផលដែលនំាមកពីក្រៅប្រទេស ខណះពេលបច្ចុប្បន្នសិប្បកម្មមួយនេះក៏មានតំណាងចែកចាយចំនួន៣ខេត្តហើយក្នុងប្រទេសកម្ពុជាយើង។

ម្ចាស់សិប្បកម្មវ័យក្មេងរូបនេះ បន្តថាគាត់បានចាប់ផ្តើមសិប្បកម្ម២ឆ្នំាជាងកន្លងមក ក៏មានការគំាទ្រច្រើនពីសំណាក់ប្រជាពលរដ្ធតាមបណ្តាយខេត្តនានា និងអ្នកអាជីវកម្មមួយចំនួនផងដែរ។ម្ចាស់សិប្បកម្មរូបនេះបានបន្តទៀតថារយះពេលប៉ុន្មានខែខាងមុខទៀតលោកនិងពង្រីកជាសហគ្រាស។

គួរជម្រាបថា សិប្បកម្មសាប៊ូមួយនេះមានទីតំាងនៅរាជធានីភ្នំពេញ លោកអ្នកអាចទំនាក់ទំនងតាមរយះលេខទូរស័ព្ទ​ 0886377715/069209277/011457177៕