គ្រូពេទ្យ​ទេវតា ហ៊ូ ធូ ៖ ជំងឺ​ដែលលំបាកខ្លាំង​បំផុត​ខ្ញុំអាច​ព្យាបាលបាន តែជំងឺអំនួត​របស់​គួនអ៊ី​ខ្ញុំមិនព្យាបាលមិនជាទេ

លោកគ្រូពេទ្យទេវតា ហ៊ូ ធូ (១៤០-២០៨) គឺជាគ្រូពេទ្យដ៏ល្បីនៅអំឡុងចុងរាជវង្សហានភាគខាងកើត រាជសម័យសាមកុក ដែលអូសបន្លាយ​ពេលអស់ជាង១០០ឆ្នាំឯណោះ។ គាត់ជាគ្រូពេទ្យចិនមុនគេបង្អស់ ដែលហ៊ានវះកាត់ជំងឺពិបាកៗ ដូចជាពិសក្នុងសរសៃឈាម លាងឆ្អឹង និងវះកាត់បេះដូង ហើយគាត់ក៏ជាមនុស្សដំបូងដែលប្រើស្រាជាថ្នាំស្ពឹក និងអាភៀនជាថ្នាំសន្តំក្នុងការវះកាត់។ លើសពីនេះ គាត់ក៏ពូកែផ្សំថ្នាំពីធម្មជាតិ និងថ្នាំពីអាចម៍បូកទឹកមាត់សត្វផងដែរ។

ខណៈពេលដែល គួនអ៊ី បានរងរបួសដោយសារតែសត្រូវលួចបាច់ព្រួញលើដៃរបស់គេដោយព្រួញពិស។ ដូច្នេះគេបានអញ្ជើញលោកគ្រូពេទ្យទេវតានេះមកព្យាបាល ដោយការប្រើកាំបិតតូចមុតស្រួចវះដៃរត្រូវព្រួញនោះ ហើយកោស​យកពិសលើឆ្អឹងរបស់គេចេញ រួចហើយដេរ​សាច់ភ្ជាប់នឹងឆ្អឹងរបស់គេចូលគ្នាវិញ។ មិនទាន់បានប៉ុន្មានាទីផង ដៃរបស់គួនអ៊ី ដែលត្រូវព្រួញពិសនោះក៏អាចកម្រើកវិញបាន និងរលាស់បានដោយងាយស្រួលដូចមុន ធ្វើឱ្យលោកគ្រូពេទ្យទេវតានេះងើយឆ្ងល់ និងសរសើរលើគួនអ៊ីជាខ្លាំងថា មិនដែលជួបនឹងមនុស្សអស្ចារ្យ​បែប​នេះពីមុនទេ។

ក៏ប៉ុន្តែជំងឺរបស់មេទ័ព គួនអ៊ី ពិបាកព្យាបាលជាងការវះឆ្អឹងដៃរបស់គេទៅទៀត នេះបើតាមលោកគ្រូពេទទេវតាគាត់បានប្រាប់ទៅកូនចៅរបស់ គួនអ៊ី ហើយបន្ថែមថា គាត់គ្មានថ្នាំអាចព្យាបាលឱ្យជាសះស្បើយបានឡើយសម្រាប់គួនអ៊ី។ ជំងឺនេះរបស់គួនអ៊ី បានធ្វើឱ្យគេស្លាប់​ក្រោយពីមិនអាចព្យាបាល ដូច្នេះ សម្រាប់អ្នកដែលកើតជំងឺនេះ (អំនួត) ចូរប្រញាប់ព្យាបាលចេញ បើទុកយូរអាចនាំគ្រោះថ្នាក់ដល់ខ្លួនបាន ព្រោះវានឹងសម្លាប់យើងបានគ្រប់ពេល បើយើងបណ្តោយខ្លួនទុកសេចក្តីអំនួតក្នុងខ្លួនច្រើនពេក។

គួរបញ្ជាក់ផងដែរថា គាត់បានវះកាត់ពិសចេញពីដៃ គួនអ៊ី ប្រកបដោយភាពជោគជ័យ ប៉ុន្តែជាអកុសលគាត់ត្រូវបាន ឆាវឆាវ សម្លាប់ចោល​ដោយសារមិនជឿថា គាត់អាចវះកាត់ខួរក្បាលបាន។ ឆាវឆាវ បាននិយាយនៅពេលនោះថា “ដៃអាចកាត់បាន តែក្បាលមិនពុះឬវះចេញ​បានឡើយ៕​