នឹកស្មានមិនដល់មែន ! គ្រាន់តែ​បើកកសិដ្ឋាន​ចិញ្ចឹម​កង្កែបតូចមួយសោះ រកបានចំណូលជាង១០ម៉ឺនដុល្លារ

ការចិញ្ចឹមកង្កែបក្នុងអាងដោយប្រើតង់កៅស៊ូជារបៀបចិញ្ចឹមមួយថ្មី ងាយស្រួលក្នុងការថែទាំ និងគ្រប់គ្រង។ មិនសូវត្រូវការកន្លែងធំ និងទឹកច្រើនទេ ដែលសមស្របសម្រាប់អ្នកចង់ចិញ្ចឹម ដែលមានដីតូច គ្រាន់តែមានអណ្តូងមួយ ឬស្រះទឹកតូចល្មមប៉ុណ្ណោះ។

១. ការសាងសង់អាង

-ទំហំអាងសមស្រប គឺពី ២ ទៅ ៥០ម៉ែត្រការ៉េ (បាត), កម្ពស់អាង ៨០ សង់ទីម៉ែត្រ ទៅ ១ម៉ែត្រ។ ក្រាលបាទអាងជាមួយតង់កៅស៊ូធ្វើឱ្យបាតអាងមានផ្ទៃរលោង ដើម្បីកាត់បន្ថយភាពកកិត ដែលអាចធ្វើឱ្យកង្កែបរលាក ឬរលាត់ស្បែក ដែលជាហេតុងាយឆ្លងជំងឺ និងជម្រាលទៅម្ខាង ដើម្បីងាយឱយទឹកហូរអស់ពីអាងពេលលាងអាង។

-កម្ពស់ទឹកអាង ពី ២ ទៅ ៥ សង់ទីម៉ែត្រ, គួរប្រើបំពង់ជ័របង្ហូរទឹកចេញ ដែលមានទំហំមុខកាត់ ពី ៤០ ទៅ ៦០មីលីម៉ែត្រ បំពង់បង្ហូរទឹកចេញត្រូវដាក់នៅកន្លែងដែលទាបជាងគេនៃបាតអាង ឯបំពង់បង្ហូរទឹកចុឡត្រូវដាក់ខ្ពស់ជាងមាត់អាងបន្តិច និងដាក់ត្រង់កន្លែងដែលមានបាតខ្ពស់ជាងគេ ដំបូលរោងចិញ្ចឹមកង្កែបគួរធ្វើប្រមាណ២ម៉ែត្រ ដោយប្រើស្បៃម្លប់ ឬស្បៃកាត់បន្ថយពន្លឺ។

២.បច្ចេកទេសចិញ្ចឹម

-គួរដាក់ចីញ្ចឹម ៨០ ទៅ ១០០ក្បាល ក្នុងផ្ទៃបាតអាង១ម៉ែត្រការ៉េ, ចាប់កូនកង្កែបណាដេលធំទៅដាក់ចិញ្ចឹមក្នុងអាងផ្សេង ដើម្បីកាត់បន្ថយការស៊ីគ្នា ប្តូរទឹករៀងរាល់មុនឱ្យចំណី គឺនៅពេលព្រឹក និងល្ងាច។

៣.ប្រភេទចំណី

-ចំណីស្រស់៖ ត្រីល្អិតគ្រប់ប្រភេទ សាច់គ្រំ សាច់ខ្យង កូនក្តាម សត្វល្អិត ជន្លេន កាកសំណល់កែច្នៃមាន់ ទា, ចំណីផ្សំ៖ ផ្សំបញ្ចូលគ្នានូវសមាសធាតុច្រើនមុខដូចជា ម្សៅត្រី ឬត្រីល្អិតៗ សណ្តែកសៀង កន្ទក់ ពោតក្រហម អំបិល…។ អាចជាចំណីគ្រាប់ស្រាប់ ឬចំណីស្ងោរ។

៤.ការទទួលផល

-២ខែកន្លះ ទៅ ៣ខែ យ៉ាងយូរអាចទទួលផលបាន៕