ប្រសិនបើអ្នកនៅមានការស្ទាក់ស្ទើរក្នុងការស្វែងរកគំនិតធ្វើជំនួញ អ្នកគួរចេះធ្វើការស្រាវជ្រាវបន្ថែមទៀតដើម្បីស្វែងរកប្រភពដែលអាចជួយអ្នកបាន។ អ្នកខ្លះចង់ណាស់ដើម្បីរកស៊ីឲ្យឆាប់ជោគជ័យ ប៉ុន្តែពួកគេហាក់ដូចជាខ្វះគំនិត និងខ្វះការប្រឹក្សា យោបល់ផ្សេងៗ ពីសំណាក់អ្នកជំនាញ។ ប្រភពខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលអាចជួយជាគំនិតក្នុងការធ្វើជំនួញបានខ្លះៗ ៖
១.ទូរស័ព្ទដៃSmart Phone របស់អ្នក ៖ វាពិតជាល្អណាស់ដែលអ្នកអាចប្រើប្រាស់ទូរស័ព្ទដៃ សម្រាប់ជាផ្នែកមួយស្វែងរកគំនិតធ្វើជំនួញថ្មីៗ ដោយសារតែសម័យនេះអ្វីៗ ទាំងអស់គឺស្ថិតនៅក្នុងរង្វង់ដៃអ្នកនេះហើយ។ កាលណាអ្នកប្រើប្រាស់វាច្រើន អ្នកនឹងឆាប់ដឹងពីសេចក្ដីត្រូវការរបស់មនុស្សថាកំពុងត្រូវការអី។ ពេលនោះហើយគំនិតខ្លះៗ វានឹងចាប់ផ្ដើមផុសចេញមកសម្រាប់អ្នក។
២.បង្ហាញគំនិតរបស់ខ្លួនឯង ៖ ប្រសិនបើអ្នកជាមនុស្សដែលគិតថាខ្លួនឯងអាចធ្វើអ្វីបាន ហើយអាចកែប្រែកិច្ចការដែលគេគិតថាមិនបានសម្រេចឱ្យទៅជាកិច្ចការដែលមានកម្រៃខ្ពស់វិញគឺពិតជាអស្ចារ្យណាស់។ ពេលអ្នកគិតថាមានមនុស្សដែលគេត្រូវការផលិតផលដូចនឹងអ្នកគិតហើយអ្នកគួរតែបញ្ចេញគំនិតទាំងនោះភ្លាម។
៣.បណ្ដាញសង្គម ៖ ពេលខ្លះមនុស្ស ជាច្រើនបានយកបណ្ដាញសង្គមសម្រាប់ជាកន្លែងបង្ហាញពីបញ្ហារបស់ពួកគេឲ្យពិភពលោកបានដឹង។ វាអាចជារឿងមួយដ៏ធុញទ្រាន់ តែវាក៏ជាប្រភពមួយដែលជួយអ្នកអោយយល់ដឹងពីបញ្ហាដែលកើតមានឡើងរាល់ថ្ងៃ ហើយស្វែងរកដំណោះស្រាយសម្រាប់អ្នកទាំងនោះផងដែរ។
៤.ចេះស្វែងរកគំនិតពីប្រព័ន្ធអ៊ីនធឺណិត ៖ អ្នកប្រើប្រាស់វាមួយចំនួនតែងមានការរិះគន់ទៅនឹងអ្វីដែលពួកគេធ្លាប់ប្រើប្រាស់ឬធ្លាប់ជួបប្រទះ។ ដែលនេះជាពេលវេលាដ៏ល្អមួយសម្រាប់អ្នកចូលទៅអានពីការរិះគន់ទាំងនោះហើយត្រិះរិះ រួចអ្នកនឹងទទួលបានគំនិតពិតៗរបស់អតិថិជនមកដោយមិនបាច់ហត់។
៥.សង្កេតមើលជុំវិញផ្ទះអ្នក ៖ តើមានអ្វីដែលអ្នកមិនពេញចិត្តខ្លះចំពោះអ្វីដែលអ្នកជួបប្រទះជារៀងរាល់ថ្ងៃ សង្កេតមើលបរិវេណជុំវិញផ្ទះរបស់អ្នក ថាតើអ្នកដទៃអាចនឹងមានបញ្ហាដូចនៅផ្ទះរបស់អ្នកដែរឬយ៉ាងណា?
៦.អ្នកជិតខាង ៖ ពេលខ្លះការសង្កេតមើលអ្នកជិតខាងអ្នកក៏អាចបង្កើតបានជាគំនិតដ៏ល្អមួយសម្រាប់ការធ្វើអាជីវកម្មរបស់អ្នកផងដែរ។ សង្កេតមើលថាតើពូកគេកំពុងតែមានបញ្ហាអ្វី ឬក៏ខ្វះខាតអ្វីដែល។ នោះអ្នកនឹងមានគំនិតជាច្រើនក្នុងការធ្វើអ្វីមួយ។
៧.ការិយាល័យធ្វើការ ៖ ពេលខ្លះអ្នកអាចចូលរួមពិភាក្សាគ្នាជាមួយមិត្តរួមការងាររបស់អ្នកពីបញ្ហារកស៊ីនឹងទស្សនៈ នានាពាក់ពាន់ទៅនឹងការធ្វើជំនួញក៏បាន៕