កូកា-កូឡា ចេញបញ្ចាំងនូវខ្សែភាពយន្ដតាមអនឡាញ “ដើម្បីមនុស្សជាតិ”

កូកា-កូឡាចេញបញ្ចាំងនូវខ្សែភាពយន្ដតាមអនឡាញ «ដើម្បីមនុស្សជាតិ» ក្នុងន័យគោរពចំពោះភាពវិជ្ជមាន ការរួបរួមគ្នា និងស្មារតីមនុស្សជាតិក្នុងពេលវិបត្តិបច្ចុប្បន្ន។

អាត្លង់តា ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ – ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ក្រុមហ៊ុន កូកា-កូឡានៅថ្ងៃនេះ បានចេញបញ្ចាំងនូវខ្សែភាពយន្តខ្លីមួយ ដើម្បីបង្ហាញពីក្តីគោរពចំពោះទឹកចិត្តមនុស្សធម៌ និងស្មារតីមនុស្សជាតិនៅក្នុងគ្រាលំបាកនេះ។

After Footer (Active) - damrei Mr1 Zone2

ក្រោមចំណងជើងថា «ដើម្បីមនុស្សជាតិ» ខ្សែភាពយន្ដអនឡាញមានរយៈពេលត្រឹមតែ ១ នាទីនេះ ឆ្លុះបញ្ចាំងនូវស្មារតីមនុស្សធម៌ និងក្តីសប្បុរសរបស់មនុស្សជាតិនៅទូទាំងពិភពលោកក្នុងពេលមានវិបត្តិបច្ចុប្បន្ន ព្រមទាំងបានផ្តល់ឲ្យពិភពលោកទាំងមូលនូវក្តីសង្ឃឹម ភាពវិជ្ជមាន និងការរួមគ្នា។

លោក Manuel Arroyo នាយកប្រតិបត្តិជាន់ខ្ពស់ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនកូកា-កូឡា បានមានប្រសាសន៍ថា «យើងសូមថ្លែងអំណរគុណ និងសូមគោរពចំពោះអ្នកដែលបន្តរក្សាសុវត្ថិភាពដល់យើងទាំងអស់ឲ្យឆ្លងកាត់គ្រាវិបត្តិនេះ ជាពិសេសអរគុណចំពោះក្រុមការងារជួរមុខ»។ «រាល់ថ្ងៃ យើងត្រូវបានបំផុសស្មារតី និងលើកកម្ពស់ដោយអំពើថ្លាថ្លៃមិនអាចកាត់ថ្លៃ ចិត្តសប្បុរស និងភាពក្លាហានរាប់មិនអស់របស់មនុស្សជុំវិញពិភពលោក។ តាមរយៈខ្សែភាពយន្តជាសកលដ៏ខ្លីមួយនេះ ចង់បង្ហាញនូវការទទួលស្គាល់ និងការគោរពចំពោះភាពវិជ្ជមាន ការរួបរួម និងទឹកចិត្តសប្បុរសធម៌របស់មនុស្សជាតិ»។

ខ្សែភាពយន្ត «ដើម្បីមនុស្សជាតិ ឬ For The Humance Race» ត្រូវបានចាក់បញ្ចាំងផ្សាយនៅថ្ងៃនេះ នៅលើគេហទំព័រ និងបណ្តាញផ្សព្វផ្សាយសង្គមរបស់ក្រុមហ៊ុនកូកា-កូឡា

ជូនចំពោះប្រជាជនគ្រប់រូបដែលបានធ្វើលើសពីកាតព្វកិច្ចផ្ទាល់ខ្លួន។ សូមអរគុណដែលបាននាំមកនូវពន្លឺនៃក្តីសង្ឃឹម សម្រាប់យើងទាំងអស់គ្នាក្នុងកំឡុងពេលដ៏ខ្មៅងងឹតនេះ។ #ForTheHumanRace

Posted by Coca-Cola on Thursday, April 30, 2020