ឡៅជឺ ៖ ខ្ញុំធ្វើ​ល្អចំពោះមនុស្សល្អ​ តែខ្ញុំ​ក៏ធ្វើល្អជាមួយ​មនុស្សអាក្រក់ដែរ​ ព្រោះ​សេចក្តីល្អ គឺជាគុណធម៌

ទស្សនវិទូចិន ឡៅជឺ លោកបានកើតឆ្នាំ៦១០ មុនគ.ស នៃនគរឈូ នៃប្រទេសចិន ក្នុងចំណោមគ្រូធំៗរបស់ចិនដ៏ល្បីល្បាញទាំង​បីនាក់ (ខុងជឺ ឡៅជឺ និង ស៊ុនជឺ) ក្នុងនោះ ឡៅជឺ ក៏មានវត្តមានរបស់លោកផងដែរ។ ភាពល្បីល្បាញលើទស្សនវិជ្ជា ការអប់រំផ្នែកសង្គម ពិសេសលោកក៏ជាអ្នកបង្កើតលទ្ធិតៅ ឬសាសនាតៅរបស់ចិនដល់បច្ចុប្បន្នផងដែរ។

ឡៅ ជឺ លោកពោលថា «ខ្ញុំធ្វើល្អចំពោះមនុស្សល្អ ហើយខ្ញុំក៏ធ្វើល្អចំពោះមនុស្សអាក្រក់ផងដែរ ដ្បិតសេចក្តីល្អ គឺជាគុណធម៌មួយ។ ខ្ញុំទុកចិត្តមនុស្សស្មោះត្រង់ ហើយខ្ញុំក៏ទុកចិត្តមនុស្សមិនស្មោះត្រង់ផងដែរ ដ្បិតទំនុកចិត្ត គឺជាគុណធម៌មួយទៀត»។

After Footer (Active) - damrei Mr1 Zone2

នាមជាបណ្ឌិតជន តែងតែមានគុណធម៌ក្នុងខ្លួនជានិច្ច ដោយមិនថាជាមួយមនុស្សល្អ ឬជាមួយមនុស្សអាក្រក់ទេ ពីព្រោះគុណធម៌មានតម្លៃខ្ពស់កប់ពពក មនុស្សដែលមានគុណធម៌ បើទោះបីជាទៅដល់ទីណា ជួបបញ្ហាបែបណា ឬជួបមនុស្សបែបណា ឬមានឧបសគ្គជីវិតបែប​ណា ក៏មនុស្សមានគុណធម៌នេះនៅតែរក្សាតម្លៃនៃគុណធម៌ជានិច្ចដែរ។

ចរិតលក្ខណៈរបស់ឡៅជឺ គឺជាបុគ្គលនឹងធឹង នឹងនរ ជំហរកណ្តាល ប្រកាន់នូវភាពត្រឹមត្រូវស្មោះត្រង់ និងគុណធម៌ប្រចាំខ្លួន។ មនុស្សដែលរស់នៅក្នុងកាលៈទេសៈនិយម តែងតែបត់បែនតាមកាលៈទេសៈជាក់ស្តែង តែវិញ្ញូជនពុំបត់បែនក្នុងផ្លូវអាក្រក់ឡើយ៕