ប្រទេសហ្វាំងឡង់ បានឈរនៅលើកំពូលតារាង ក្នុងនាមជាប្រទេសដែលញុំាកាហ្វេច្រើនជាងគេក្នុងលោក ដោយគិតជាមធ្យម ក្នុងមនុស្សម្នាក់ទទួលទានកាហ្វេជិត៣កែវក្នុងថ្ងៃ ឬស្មើនឹង១២គីឡូក្រាមក្នុងម្នាក់(រយៈពេលមួយឆ្នាំ)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានMSN របស់អាមេរិក។
តាមពីក្រោយប្រទេសហ្វាំងឡង់ ក៏មានប្រទេសមួយចំនួនទៀតផងដែរ ដូចជា ៖ ន័រវែស, អៀរឡង់, ដាណឺម៉ាក និង ស៊ុយអែត៕