តើប៉ុន្មានដងហើយដែលអ្នកនិយាយទៅខ្លួនឯងថាអ្នកនឹងអានសៀវភៅឲ្យបានច្រើន និងយូរ តែធាតុពិតគឺមិនមែន? អ្នកណាក៏ដឹងថាការអាននេះជួយអ្វីខ្លះដល់ខួរក្បាលរបស់អ្នកដែរ។ ចំណុចខាងក្រោមនេះជាវិធីដែលជួយឲ្យអ្នកចាប់ផ្ដើមក៏ដូចជាបន្តការអានសៀវភៅអោយកាន់តែច្រើនថែមទៀត ៖
១.កំណត់គោលដៅក្នុងការអានសៀវភៅរបស់អ្នក៖ អ្នកត្រូវកំណត់អោយបានច្បាស់ថា តើអ្នកចង់អានសៀវភៅប៉ុន្មានក្បាល? ហើយអាចបញ្ចប់វាលឿនកម្រិតណាដែរ? ការដាក់ពេលវេលាមួយច្បាស់លាស់ក៏ជាវិធីមួយជួយពន្លឿនអោយអ្នកអាចអានបានកាន់តែច្រើនទៀត។
២.ដាក់ពេលដ៏កំហិតមួយសម្រាប់អាន៖ រៀបចំកាលវិភាគអានឲ្យបានទៀងទាត់មួយ ឲ្យដូចជាពេលវេលាពិសាបាយដែរ។ ពេលនោះអ្នកនឹងទទួលបានការភ្ញាក់រលឹកមួយដ៏ល្អ ក្នុងការអានសៀវភៅហើយ។
៣.រកកន្លែងសមរម្យសម្រាប់អាន៖ ស្វែងរកបន្ទប់មួយដែលពោរពេញដោយបរិយាកាសបរិសុទ្ធល្អ ក្នុងការអានសៀវភៅ រួមជាមួយនឹងភាពស្ងប់ស្ងាត់ក៏កាន់តែល្អ។ បរិយាកាសជុំវិញល្អ នាំឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាក្នុងការប្រើប្រាស់ខួរក្បាលស្វែងយល់ពីសៀវភៅនោះ។
៤.ស្វែងរកអ្វីដែលងាយស្រួលសម្រាប់អ្នកអាន៖ អ្នកអាចជាមនុស្សចូលចិត្តអានតាម E-Book ដែលប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិក ឬក៏តាមសៀវភៅធម្មតាក៏បាន។ អ្នកអាចធ្វើអ្វីក៏បានតាមតែចំណង់ចំណូលចិត្តរបស់អ្នកចង់អាន។
៥.ឧស្សាហ៍ទៅបណ្ណាល័យ៖ បណ្ណាល័យ គឺជាកន្លែងដែលបណ្ដុំទៅដោយសៀវភៅគ្រប់បែបប្រភេទតាមចំណង់ ចំណូលចិត្តអ្នកអាន។ អ្នកអាចទទួលបានសៀវភៅគ្រប់ប្រភេទដែលអ្នកត្រូវការបាននៅទីនោះផងដែរ។ ការទៅបណ្ណាល័យក៏ជាផ្នែកមួយក្នុងការ បន្ថែមទម្លាប់អានសៀវភៅឲ្យមានការកើនឡើងផងដែរ៕