លោក ពៅ តារា ៖ ខ្ញុំមានដើមទុន​៣០០ដុល្លារ និង​ម៉ូតូកញ្ចាស់មួយគ្រៀង​ធ្វើឲ្យខ្ញុំក្លាយជាម្ចាស់ហាង​មាន​​ប្រាក់​រា​ប់ម៉ឺនដុល្លារក្នុងដៃរ

នៅពេលនេះយើងឃើញសន្ទុះយុវជនពុះកញ្ជ្រោលជាខ្លាំងចូល​រួមក្នុង​សិក្ខា​សា​លា ​សន្នីសិទ និងវគ្គបណ្តុះបណ្តាលផ្សេងៗដើម្បីចង់ចេះការរកស៊ី និងចង់មានឯក​រាជ្យ​ផ្នែក​​ហិរញ្ញវត្ថុ។

លោក ពៅ តារា​ ម្ចាស់អាជីវកម្មហាងនំ អេរ៉ាថង បាការី (Erathorng Bakery) បាន​ប្រាប់ Today Sharing ថា៖ “ដើមឡើយខ្ញុំដើរធ្វើសកម្មភាពមនុស្សធម៌ តែក្រោយមកក៏សួរខ្លួនឯងថា ខ្ញុំជួយគេបានច្រើនហើយ នៅឡើយតែ​ខ្លួន​ឯង​មិន​ទាន់​​មានមុខរបរច្បាស់លាស់។ អ៊ីចឹង ! ខ្ញុំបានទៅទិញសៀវភៅច្រើ​នក្បាល​ទាក់​ទង​ការ​រកស៊ីមកអាន។ ពេល​នោះ ក្នុងសៀវភៅមហាសេដ្ឋីថៃមួយរូប បាននិយាយ​ថា បើចង់ចេញរកស៊ី កុំចាំយូរ។ ខ្ញុំចាប់គិតថា ត្រូវមែន! បើនៅតែគិត អត់​ចាប់​ផ្តើម មិនដឹងពេលបានកើត”។

ជាការពិតណាស់ មុនចេញរកស៊ី រឺបើកអាជីវកម្មចាំបាច់ត្រូវតែបញ្ឆេះចិត្ត ដុតចិត្ត​ខ្លួន​​​ឯងឱ្យចង់ និងគ្មានការភ័យខ្លាចដោយបានរៀបចំយ៉ាងប្រុងប្រយ័ត្នជាមុន។

លោកបានបន្ថែមថា៖ “កាលនោះ ខ្ញុំមានតែ ៣០០-៤០០ ដុល្លារ ហើយនិង​ម៉ូតូ          ​ពីរ។ ម៉ូតូ ខ្ញុំមួយ និងប្រព័ន្ធខ្ញុំមួយ។ ចឹង មានតែលក់ម៉ូតូខ្ញុំ​​មួយទៀត​បានគ្រប់ ​ទើបបើកបាន ខ្ញុំក៏ចាប់ផ្តើមទៅទិញសម្ភារៈមកធ្វើ។ ពេលធ្វើក៏លំបាក​​​ទៀត ព្រោះ​នឹកថា គេបើកហាងមានផ្ទះ​។ ចំណែក​ខ្ញុំផ្ទះ​នៅ​ជាន់​លើមិនដឹង​លក់​ឱ្យ​​អ្នក​ណា។​ខ្ញុំ​​ក៏ចាប់ផ្តើមលក់តាមអនឡាញ។ មានអី! ស្រាប់​តែ​មាន​​​​​​​គេគាំទ្រ ហើយ​កម្ម៉ង់​យកទៅកម្មវិធី និងតាមផ្ទះបន្តបន្ទាប់។”

ម្ចាស់អាជីវិកម្មហាងនំអនឡាយរូបនេះបញ្ជាក់ថា៖ “ទៅថ្ងៃមុខ ខ្ញុំមាន​គម្រោង​បើក​ហាង​​​​មានកន្លែងងាយស្រួលអតិថិជនរក​។ ថ្ងៃនេះខ្ញុំលក់តាមអនឡាយពិតមែន ហើយខ្ញុំគិតធំ តែខ្ញុំត្រូវធ្វើពីតូច”៕