​Benjamin Frankin ៖ អ្នកអាចពន្យារពេលបាន​ ប៉ុន្តែ​ពេលវេលាចេះតែដើរទៅមុខមិនចាំអ្នកនោះទេ

អាយុជីវិត​មនុស្ស​ម្នាក់​ៗ ដែលកំពុង​រស់នៅក្នុងភព​ផែនដីយើងនេះ​ មាន​រយៈពេលខ្លីខ្លាំង​ណាស់ យើងគប្បីចេះប្រើ​ពេលវេលា​ឲ្យ​បាន​សមស្រប​សម្រាប់គ្រួសារ និង​សង្គម​ជាតិ​របស់យើង​។ ខាងក្រោម​នេះជាពាក្យសម្តី​របស់​លោក Benjamin Frankin ស្ថាបនិក​ដ៏ល្បី​ល្បាញ​របស់​សហរដ្ឋអាមេរិក​៖

១.​​“ធ្វើ​ល្អ​ប្រសើរ​ជាង​ ​​និយាយ​ល្អ​”។ ​

២.“អ្នក​អាច​ពន្យារ​ពេល​បាន​ ​ប៉ុន្តែ​ពេលវេលា​ចេះ​តែ​ដើរ​ទៅមុខ​មិន​ចាំ​នោះ​ទេ​”។

​៣.“ដេក​ពី​ព្រលប់​ងើប​ពី​ព្រលឹម​ ​​​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ ​ទ្រព្យសម្បត្តិ​ច្រើន ​និងមាន​ភាព​វាងវៃ​”។

៤.“​បរាជ័យ​​ក្នុង​ការ​ត្រៀម​ខ្លួន​​មាន​ន័យ​ថា ​អ្នក​​កំពុង​ត្រៀម​ខ្លួន​ដើម្បី​បរាជ័យ​”។

៥.​“​​ព្រះ​​ជួយ​តែ​មនុស្ស​ ​ដែល​ចេះ​ជួយ​ខ្លួន​ឯង​ប៉ុណ្ណោះ​”។

៦.“កុំ​ចោល​ដុំ​ថ្ម​ទៅ​កាន់​ផ្ទះ​​អ្នក​ជិតខាង​​​ ​ប្រសិនបើ​​បង្អួច​របស់​អ្នក​​ធ្វើ​ពី​​កញ្ចក់​”។

៧. “​ត្រូវ​បើក​ភ្នែក​ឲ្យ​ធំ​ៗ​មុន​ពេល​​សម្រេច​ចិត្ត​រៀបការ​ ប៉ុន្តែ​ត្រូវ​តែ​បើក​ភ្នែក​​ត្រឹម​ពាក់​កណ្ដាល​បាន​ហើយ ​ក្រោយ​ពេល​រៀបការ”៕