លោក Knut Haanaes គឺជាអ្នកពូកែខាងយុទ្ធសាស្រ្តធ្វើជំនួញ ហើយលោកបានលើកឡើថាមានហេតុផលសំខាន់២ ដែលក្រុមហ៊ុនភាគច្រើនបរាជ័យ ដោយហេតុផលទី១ គឺពួកគេផ្ដោតលើតែការធ្វើសកម្មភាពដដែលៗ ហើយទី២ ពួកគេផ្ដោតតែលើការធ្វើអ្វីដែលថ្មីៗ។
កាលណាក្រុមហ៊ុនមួយ នៅតែបន្តផ្ដោតលើការសកម្មភាពដដែលៗ ដោយគ្មានការអភិវឌ្ឍន៍ពីផលិតផលឬ សេវាកម្មរបស់ខ្លួន នោះថ្ងៃណាមួយ ក្រុមហ៊ុននឹងបរាជ័យជាមិនខានពីព្រោះសព្វថ្ងៃអាជីវកម្មមានការប្រកួតប្រជែងខ្លាំង។
ហើយមួយវិញ បើក្រុមហ៊ុនមួយផ្ដោតលើតែការធ្វើអ្វីដែលថ្មីក៏អាចធ្វើឲ្យក្រុមបរាជ័យបានផងដែរ ពីព្រោះការស្វែងរកនិងការធ្វើអ្វីដែលថ្មីដែលលោកអ្នកមិនដឹងច្បាស់លាស់ វានឹងធ្វើឲ្យលោកអ្នកត្រូវខាតបង់ពេលវេលានិងថវិការទៀតផង។
លោក Knut Haanaes បានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហានេះ គឺការប្រើប្រាស់ចំណេះជំនាញដែលលោកអ្នកមានក្នុងការធ្វើឲ្យលផិតផលឬសេវាកម្មក្រុមហ៊ុនរបស់លោកអ្នកកាន់តែប្រសើរឡើង ហើយមួយវិញទៀត គឺការរុករកនិងស្វែងរកនូវអ្វីដែលថ្មី ជាពិសេសនោះគឺការស្វែរកវិធសាស្រ្តថ្មីក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុន។
លើសពីនេះ លោកអ្នកត្រូវដោះស្រាយនូវរាស់បញ្ហាប្រឈមរាបស់ក្រុមហ៊ុន ហើយបន្ទាប់មកធ្វើការពង្រឹងសមត្ថភាពរបស់ខ្លួនបន្តិចម្ដងៗ ហើយត្រូវរៀបចំផែនការឲ្យបានវែងឆ្ងាយទៅមុខ ព្រមទាំងធ្វើការអភិវឌ្ឍន៍ដោយសន្សឹមៗពីមួយដំណាក់កាលទៅមួយដំណាក់កាល នោះទើបទទួលបានជោគជ័យ៕