មហាត្មៈ​គន្ធី​ ៖ ចង់បាន​ជីវិត​ដែលមាន​ភាព​អហឹង្សា​គួរ​រៀន​០៤ចំណុច​ខាងក្រោម​នេះ​

លោក មហាត្មះ គន្ធី គឺជាទស្សនះវិទូ ជាមេដឹកនាំ និងជាអ្នកនយោបាយ​ដ៏មានឥទ្ធិពលម្នាក់របស់ប្រទេសឥណ្ឌា និងប្រជាជនឥណ្ឌា។ លោកមហាត្មះគន្ធី ក៏ជាមេដឹកនាំតស៊ូម្នាក់ដែលប្រកាន់ខ្ជាប់នៅនិន្នាការអហិង្សា ដើម្បីតវ៉ាប្រឆាំងនៃការជិះជាន់គាបសង្កត់ពីសំណាក់ប្រទេសផ្សេងៗមកលើប្រជាជនឥណ្ឌាផងដែរ។ គាត់បានទទួលមរណះដោយគេលួចធ្វើអត្តឃាត ប៉ុន្តែមេរៀនជីវិតនិងគំរូវីរ:ភាពរបស់លោកបានដក់ជាប់នៅក្នុងក្រអៅបេះដូងជណជាតិឥណ្ឌា ព្រម ទាំងសកលលោកផងដែរ។

ក្នុងពេលនេះដែរ Business Cambodia សូមលើកយកមេរៀនជីវិត៤ចំណុចដ៏ល្អបំផុត ដែលអ្នកគួរតែរៀនសូត្រតាមកំពូលមេដឹកនាំអហិង្សា មហាត្មៈគន្ធី។

១.ភាពសាមញ្ញ

ទោះជាមហាត្មៈគន្ធីត្រូវបានប្រជាជនឥណ្ឌាគោរពស្រលាញ់ ដើតាមមាគ៌ា ផ្តល់សិទ្ធផ្តល់អំណាច និងចាត់ទុកលោកជាមេដឹកនាំម្នាក់របស់ពួកគេក៏ដោយក៏មហាត្មៈគន្ធីនៅតែធ្វើខ្លួនជាបុគ្គលធម្មតាដូចប្រជាជនដទៃទៀតផងដែរ។ លោកមិនដែលចេះឆ្មើងឆ្មៃ មិនរើសអើង មិនប្រកាន់ចាស់ក្មេងឡើយគឺលោកគោរពអោយលំទោន និងអោយតម្លៃស្មើៗគ្នា។

២.ទំនាក់ទំនងល្អ

ទំនាក់ទំនងរវាងមហាត្មះគន្ធីជាមួយប្រជាជនទូទៅ គឺបើកទូលាយដូចជាមហាសាគរ លោកតែងតែរាប់អានមិនប្រកាន់ថានះបុណ្យសក្តិ ឬជាតិសាសន៍ផ្សេងក្រៅពីជនរួមជាតិរបស់លោកឡើយ។ និយាយអោយខ្លីអោយតែជាមនុស្សល្អ ស្មោះត្រង់ ស្រលាញ់ជាតិ ស្រលាញ់សន្តិភាព គឺតែងតែមានទំនាក់ទំនងល្អជាមួយលោកទាំងអស់។

៣.អហឹង្សា

ការប្រកាន់នូវធម៌អហិង្សាគឺជាគោលគំនិតស្នូលរបស់ មហាត្មះគន្ធី គឺលោកតែងតែទូន្មានដល់សកម្មជន ព្រំទាំងអ្នកដែលចូលរួមតវ៉ាទាមទារកសន្តិភាពទាំងអស់គ្នាត្រូវប្រកាន់ខ្ជាននូវធម៌អហិង្សាអោយស្មើនិងជីវិត។ គ្រប់សកម្មភាព គ្រប់ការតវ៉ា គ្រប់ការឃោសនា គ្រប់ការជួបជុំទាំងអស់គឺត្រូវតែប្រកាន់ធម៌អហិង្សាជាចម្បង។

៤.គោរពពាក្យសម្តី និយាយហើយធ្វើ

លោក គឺជាបុគ្គលម្នាក់ដែលគោរពពាក្យសម្តីដែលលោកនិយាយចេញទៅ និងគោរពពាក្យសម្តីដែលលោកបានសន្យាជាទីបំផុត។ លោកបាននិយាយថានៅថ្ងៃណាមួយលោកនិងនាំភាពសប្បាយរីករាយ និងឯករាជ្យជូនប្រជាជន និងប្រទេសឥណ្ឌាអោយខានតែបានទោះបីជាលោកត្រូវបាត់បង់ជីវិតក៏ដោយ។ ពាក្យសន្យានេះគឺជាការពិតលោកបានដឹកនាំចលនា​អហិង្សារតស៊ូជាមួយអាណានានិគមអង់គ្លេស រហូតប្រទេសឥណ្ឌាទទួលបានឯករាជ្យពេញលេញនៅក្នុងឆ្នាំ ១៩៤៩៕