លោក ម៉ែន វណ្ណា ជាស្ថាបនិកក្រុមហ៊ុន Home Express ដែលជាក្រុមហ៊ុនថ្មីមួយមានទីតាំងស្ថិតនៅផ្ទះល្វែងមួយក្បែរផ្សារដេប៉ូ ដែលមានកន្លែងស្តុកទំនិញសម្រាប់អ្នកលក់អនឡាញដោយឥតគិតថ្លៃទៀតផង។ យុវវជនមកពីខេត្តបាត់ដំបងរូបនេះ បង្ហើបថាខ្លួនចេញរកស៊ីរបរនេះ ដោយមានបំណងចង់ក្លាយជាក្រុមហ៊ុនដឹកជញ្ជូនទំនិញទូទាំងប្រទេស ដែលមានសេវាកម្មដឹកជញ្ជូនល្អជាងគេ ពិសេសសម្រាប់អ្នកលក់នៅលើអនឡាញតែម្តង។
លោកបន្ថែមថា ពីដំបូងឡើយគាត់បានបបួលមិត្តភក្តិម្នាក់មកបើកអាជីវកម្មមួយនេះ ដោយចាយដើមទុនតិចតួចបំផុត ដោយពឹងលើម៉ូតូផ្ទាល់ខ្លួន និងលុយចំណាយលើទីតាំង និងសម្ភារៈមួយចំនួន បើគិតទៅចំណាយជាង៤០០ដុល្លារប៉ុណ្ណោះ ដើម្បីចាប់យកអតិថិជនជាអ្នកលក់អនឡាញ ដែលចង់ប្រើសេវាកម្មដឹកជញ្ជូនដែលមានសេវាកម្មលឿន ទាន់ចិត្ត និងទំនួលខុសត្រូវ ពិសេសងាយស្រួលក្នុងការទូទាត់លុយកាក់ទៀតផង។
គាត់បន្ថែមថា បន្តិចទៀតការប្រើសេវាកម្មនេះ មិនមែនមានច្រើនតែនៅភ្នំពេញប៉ុណ្ណោះទេ តាមបណ្តាខេត្តនានា ក៏កំពុងតែចាប់ផ្តើមងាកមកប្រើសេវាកម្មនេះបណ្តើរៗ ហើយឆាប់ៗខាងមុខទំនងក្លាយជាទីផ្សារដ៏ធំរវាងភ្នំពេញ និងតាមបណ្តាខេត្ត ដែលក្រុមហ៊ុនដឹកជញ្ជូនត្រូវពង្រឹងខ្លួនដើម្បីផ្តល់សេវាកម្មឲ្យបានល្អបំផុត។
គួរជម្រាបថា Home Express មានផ្តល់ជូនកន្លែងស្តុក ដោយឥតគិតថ្លៃសម្រាប់អ្នកលក់អនឡាញនៅតាមបណ្តាខេត្តនានា និងធានាការទូទាត់ថ្លៃទំនិញទៀតផង ដែលលោកអ្នកអាចទាក់ទងបានតាមលេខទូរស័ព្ទ ០១៥ ៣៥៤ ៥៩៧៕