ពីស្រ្តីមេផ្ទះ មិនមានបទពិសោធន៍ក្នុងការរកស៊ីទាល់តែសោះ! អ្នកស្រី ហ៊ីង ជីវិរីឌីយ៉ាម៉ង់ ក្លាយជាបុគ្គលជោគជ័យមួយរូប ដោយសារតែ Rouy Infinity
គេតែងតែនិយាយថា “មនុស្សកុំមើលងាយមនុស្ស ថ្ងៃនេះគេក្រមិនប្រាកដថាថ្ងៃក្រោយគេក្រទៀតនោះទេ” តួយ៉ាងដូចជាអ្នកនាងហ៊ុង ជីវិរីឌីយ៉ាម៉ង់ ដែលតាំងពីដើមចមមកគាត់គ្រាន់តែជាស្ត្រីមេផ្ទះគ្មានចំណូល និងគ្មានលុយដូចគេតែពេលនេះគាត់ប្រឹងប្រែងរហូតមានលុយទិញផ្ទះទិញឡាយក្រោយចូលរកស៊ីជាមួយក្រុមហ៊ុន Rouy Infinity។
អ្នកនាងហ៊ុង ជីវិរីឌីយ៉ាម៉ង់ បាននិយាយថាតាំងពីដើមឡើយ គាត់គឺជាស្រ្តីមេផ្ទះម្នាក់ហើយក៏ជាក្មេងកំព្រាម្នាក់មានតែឪពុកអត់ម្ដាយជីវិតតែលតោលអត់ដែលមានបទពិសោធន៍ក្នុងការរកស៊ីទាល់តែសោះ ប៉ុន្តែដោយសារតែមុខរបររបស់ប្ដីត្រូវទទួលរងការខាតបង់ជាហេតុធ្វើអោយគាត់ដាច់ចិត្តចង់ចូលខ្លួនប្រកបរបរជាអ្នកលក់អនឡាញ។
អ្នកនាងបានបន្តទៀតថា ការចាប់ផ្ដើមដំបូងគឺមិនដឹងចាប់ផ្ដើមពីទីកន្លែងណាទៅណាទេក៏ទិញផលិតផលតាមអនឡាញម្ដងកន្លះឡូយកមកលក់ លក់យូរៗទៅអស់ដើមអស់ចុង ក៏ទៅទិញខោអាវយកមកលក់ផង លក់ស្បែកជើងផ្ទាត់ផង បានដើមខ្លះក៏ទៅទិញឡេគីឡូមកធ្វើប្រេនខ្លួនឯងលក់យូរៗទៅសល់តែឥវ៉ាន់មិនដឹងថាត្រូវធ្វើម៉េចបន្តទៀត ព្រោះមុខរបរប្ដីរកលែងបាន ហើយត្រូវសងលុយធនាគាររាល់ខែជីវភាពកាន់តែលំបាកៗ ក៏សម្រេចចិត្តលួចទៅខ្ចីលុយគេដើម្បីមកដាក់ទុនរកស៊ីជាមួយក្រុមហ៊ុនដើម្បីជួយដោះបំណុលប្ដី។
អ្នកនាងបានបង្ហើបទៀតថា គ្រប់យ៉ាងមិនដូចការរំពឹងទុក្ខ ដោយសារតែកាធ្វេសប្រហែសហើយគ្មានបទពិសោធន៍ក្នុងការលក់ និងមើលមិនបានសព្វជ្រុងជ្រោយរបស់ធ្វើអោយគាត់ទទួលរងនូវការបរាជ័យយ៉ាងធ្ងន់ធ្ងរខ្លាំងជាងមុនទៀត ។
អតីតស្រ្តីមេផ្ទះរូបនេះ បានលួចខ្សឹមទៀតថាតើនរណាយល់អារម្មណ៍មួយនេះបំណុលកាន់តែកើនឡើងមុខរបរក៏ដួល ក្នុងស្ថានការណ៍ខ្ញុំពិតជាលំបាកខ្លាំងណាស់ ណាមួយខ្មាសគេ គេពេបជ្រាយសើចចំអក ណាមួយបំណុលដែលខ្ចីគេត្រូវលាក់អត់អោយប្ដីដឹងគឺបំណុលជាន់លើបំណុលហើយពេលនេះ អារម្មណ៍ពេលនោះគឺចង់សម្លាប់ខ្លួនម្ដងៗដើម្បីគេចចេញពីបញ្ហា។
តែគ្រប់យ៉ាងក៏ចាប់ផ្តើលល្អឡើងវិញក្រោយពេលមួយនោះគាត់បានឃើញគេស៊ែរអំពីការបង្រៀនរបស់ម៉ែរួយពីការផ្លាស់ប្ដូរជីវិតទើបគាត់ក៏ចាប់ផ្ដើមមានសង្ឃឹមឡើងវិញហើយក៏ចូលជាតំណាងចែកចាយក្រុមហ៊ុនរួយអ៊ីនហ្វីនីធីត្រឹមតែ ១៥៦ដុល្លារទេក៏ទទួលបានក្ដីស្រលាញ់ពិតប្រាកដហើយកក់ក្ដៅជាទីបំផុតពីម្ចាស់ក្រុមហ៊ុនគឺម៉ែរួយ ការលក់កាន់តែរីកចម្រើនទៅពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំក៏សាងបានកូនក្រុមជិត៣ពាន់នាក់ទិញបានផ្ទះវិឡាភ្លោះមួយមានតំលៃ១៨០០០០ដុល្លារនិងទិញបានផ្ទះល្វែងនៅចំផ្លូវតំលៃ១៥០០០០ដុល្លារសល់បានហាងមួយនៅផ្សារឈូកមាសដែលរៀបចំអស់ជាង២ម៉ឺនដុល្លារនិងមានឥវ៉ាន់ក្នុងហាងប្រហែល៣០ម៉ឺនដុល្លារអ្វីដែលសំខាន់គឺមនុស្សដែលខ្ញុំស្រលាញ់លែងពិបាកទៅធ្វើការកណ្ដាលហាលថ្ងៃដូចមុនទៀតហើយគ្រប់យ៉ាងដែលខ្ញុំមានគឺសាងជាមួយក្រុមហ៊ុនរួយត្រឹមតែរយៈពេលមួយឆ្នាំកន្លះទេ។ អ្នកនាងក៏បានអរគុណម៉ែរួយ អរគុណម៉ានេជឺរដេវីតនិងអរគុណគ្រប់ផលិតផលក្រុមហ៊ុនរួយដែលផ្លាស់ប្ដូរជីវិតគ្រួសារខ្ញុំទាំងមូលផងដែរ៕