មហាសេដ្ឋី Warren Buffett ៖ មានលុយរាប់លានដុល្លារ ប៉ុន្តែប្រើទូរសព្ទ័តម្លៃត្រឹមតែ២០ដុល្លារ
វាជារឿងដែលគួរឲ្យភ្ងាក់ផ្អើល ដែលលោក Warren Buffett រហស្សនាមស្ដេចវិនិយោគ និងជាម្ចាស់ភាគហ៊ុនធំម្នាក់របស់ក្រុមហ៊ុន Apple កំពុងកាន់ទ្រព្យ ជាង ៨២ពាន់លានដុល្លារ ត្រូវបានគេប្រទះឃើញ ប្រើប្រាស់ទូរស័ព្ទតម្លៃ ត្រឹមតែ ២០ដុល្លារប៉ុណ្ណោះ។
កាលពីថ្ងៃអង្គារ៍សប្ដាហ៍នេះ លោក Warren Buffett ត្រូវបានគេអញ្ជើញឲ្យធ្វើជាវាគ្មិនក្នុង The Gatehouse’s Hands Up។ ពេលឡើងសន្ទរកថា លោកបាននិយាយបែបកំប្លែង ដោយបង្ហាញទូរស័ព្ទរបស់លោក ដោយនិយាយថា” នេះទូរស័ព្ទខ្ញុំរបស់ ដែលលោក Alexander Graham Bell បានឲ្យខ្ញុំខ្ចីតែខ្ញុំភ្លេចឲ្យទៅកាត់វិញ”។
ទូរស័ព្ទដែល លោកបង្ហាញដល់អ្នកចូលរួមក្នុងកម្មវិធីនោះគឺ ជាទូរស័ព្ទ Samsung បត់ ដែលឈ្មោះថា Samsung SCH-U320 ដែលបច្ចុប្បន្នត្រូវបានគេដាក់លក់លើវេបសាយ Ebay តម្លៃពី២០ ទៅ៣០ដុល្លារប៉ុណ្ណោះ។ អ្នកខ្លះអាចអស់សំណើចខណៈ លោក Warren Buffett សេដ្ឋីលេខ៣ក្នុងលោក តែបែរជាប្រើទូរស័ព្ទតម្លៃត្រឹមតែខ្ទង់២០ដុល្លារ ហើយអ្វីដែលរឹងតែហួសចិត្តទៀតនោះ លោកជាម្ចាស់ភាគហ៊ុនធំម្នាក់របស់ Apple តែមិនប្រើ iPhone របស់Apple ទៅវិញ។
បើទោះបីជាលោកកំពុងកាន់កាប់ភាគហ៊ុនរបស់ Apple ចំនួន ៥.៥%ក៏ដោយ តែលោក Warren Buffett ខ្វះបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទ iPhone ដែលផលិតផលស្នូតក្នុងការកើបលុយចូលធុងធនាគាររបស់Apple។ យ៉ាងណាមិញ សេដ្ឋីកំពូលសន្សំសំចៃរូបនេះក៏កំពុងប្រើប្រាស់ iPad សម្រាប់ Check មើលតម្លៃភាគហ៊ុនធ្វើការស្រាវជ្រាវជាដើម។
តាមពិតទៅ ពេលiPhone X ចេញលក់ជាផ្លូវការ មានមិត្តភ្ដិរបស់លោកម្នាក់បានឲ្យដូកា iPhone X មកដល់លោក តែលោករក្សាទុកក្នុងប្រអប់មិនទាន់យកមកប្រើប្រាស់នៅឡើយ។ ត្រង់ចំណុចនេះ លោក Tim Cook នាយកប្រតិបត្តិរបស់ Apple បាននិយាយថា លោកនឹងហោះទៅ ទីក្រុង Omahaដើម្បីជួបលោក Warren Buffett ហើយជួយលោកក្នុងការ set up ទូរស័ព្ទ iphone ថ្មីសម្រាប់ប្រើប្រាស់៕