ការចាយវាយខ្ជះខ្ជាយរហូតជំពាក់បំណុលគេ ធ្វើឲ្យប្រធានាធិបតីអារិកទី១៨ ក្លាយជាអ្នកសុំទាននៅទីសាធារណៈ
មនុស្សយើងម្នាក់ៗ តែងតែមានរបៀបរបបនៃការរស់នៅ ទម្លាប់នៃការចាយវាយ និងការគ្រប់គ្រងលុយកាក់ខុសៗគ្នា ការគ្រប់គ្រងលុយកាក់មាសប្រាក់ និងទ្រព្យសម្បត្តិមិនមែនជារឿងលេងសើចនោះឡើយ គឺយើងត្រូវតែយកចិត្តទុកដាក់បំផុត បើអ្នកធ្វេសប្រហែសនៅក្នុងការគ្រប់គ្រងនោះអ្នក និងធ្លាក់ខ្លួនក្រជាក់ជាមិនខាន។
ជាការពិតមានបុគ្គលអ្នកមានច្រើនរូបនៅលើពិភពលោកនេះ ដែលបានធ្លាក់ខ្លួនក្រ ដោយសារតែគ្មានការគ្រប់គ្រងប្រាក់កាស ដែលខ្លួនមានអោយបានត្រឹមត្រូវ។
ជាក់ស្តែងលោកប្រធានាធិបតីអាមេរិកទី១៨ គឺលោក Ulysess Simpson Grant ដែលមានតំណែងជាប្រធានាធិបតីជាអ្នកជំនួញ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភផងនោះ បែជាចុងក្រោយត្រូវធ្លាក់ខ្លួនក្ររហាមរហូតដល់គ្មានផ្ទះសម្បែងទៅរស់នៅតាមចិញ្ចើមផ្លូវ និងទទួលមរណៈភាពយ៉ាងវេទនាបំផុត។
លោក Ulysess Simpson Grant ឡើងកាន់តំណែងជាប្រធានាធិបតីក្នុងសហរដ្ឋអាមេរិកនៅថ្ងៃទី៤ ខែមិនា ឆ្នាំ ១៨៦៩ ដល់ថ្ងៃទី៤ ខែមិនា ឆ្នាំ១៨៧៧។ ក្នុងពេលកាន់អំណាចលោកគឺជាបុគ្គលម្នាក់ដែលល្បីល្បាញនិងមានទ្រព្យសម្បត្តិព្រមទាំងមុខជំនួញដ៏ធំផងដែរ។ លោកក៏ជាបុគ្គលល្បីល្បាញខាងចាយវាយលុយកាក់ខ្ជះខ្ជាយមិនសំចៃដៃផងដែរ លោកនិងក្រុមគ្រួសាររបស់លោកចូលចិត្តទិញរបស់របរថ្លៃៗ និងចំណាយលើការចាយវាយអត់ប្រយោជន៍ និងការកំសាន្តយ៉ាងច្រើនផងដែរ។
ជាអកុសលក្រោយមកទៀតមុនជំនួញរបស់លោក ដែលមានកូនប្រុសរបស់លោកជាអ្នកកាន់កាប់ ត្រូវបានដៃគូរជំនួញបោកប្រាស់អស់ពីខ្លួន ធ្វើអោយគ្រួសាររបស់លោកខាតបង់យ៉ាងធំធេង។ ទោះជាជួបនិងបញ្ហាបែបនេះក៏ដោយ ក៏គ្រួសារលោកUlysess Simpson Grant មិនព្រមកែរទម្លាប់ក្នុងការចាយវាយខ្ជះខ្ជាយនោះឡើយគឺគ្រូសារលោកនៅតែប្រកាន់ទម្លាប់អាក្រក់នេះដដែល។
មូលហេតុនេះហើយ ទើបបណ្តាលអោយគ្រួសារលោកធ្លាក់ខ្លួនក្រយ៉ាងលឿនបំផុត ហើយក៏ចាប់ផ្តើមលក់អស់របស់របរដែលនៅសេសសល់ដើម្បីចាយវាយ ព្រមទាំងខ្ចីលុយគេចាយ រហូតជំពាក់បំណុលគេរំកោះថែមទៀតផង។ ដូច្នេះហើយមូលហេតុដែលធ្វើអោយលោក Ulysess Simpson Grant ដែលជាប្រធានាធិបតី និងជាអ្នកជំនួញមានទ្រព្យស្តុកស្តម្ភធ្លាក់ខ្លួនក្រគឺដោរសារតែមូលហេតុពីយ៉ាង គឺទី១.ចាញ់បោកដៃគូររកស៊ី និងទី២.ចាយវាយខ្ជះខ្ជាយ៕