ឧកញ៉ា ឡាវ វ៉ាន់ ៖ អតីតកម្មករនៅហាងលក់ម៉ូតូជជុះ ក្លាយជាម្ចាស់អាជីវកម្មខ្ទង់លានដុល្លារ

លោកឧកញ៉ា ឡាវ វ៉ាន់ គឺជានាយកគ្រប់គ្រងក្រុមហ៊ុន NVC Corporation មានស្រុកកំណើតនៅទីរួមខេត្ដបាត់ដំបង ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៥ លោកឧកញ៉ានិងក្រុមគ្រួសារបានមករស់នៅទីក្រុងភ្នំពេញ។

អំឡុងពេលរៀននៅថ្នាក់មធ្យមសិក្សាលោកឧកញ៉ា បានឆ្លៀតឱកាសរៀនភាសាចិននិងភាសាអង់គ្លេស។ ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ លោកឧកញ៉ាមិនបានរៀនបន្ដដល់ថ្នាក់ឧត្ដមសិក្សានោះទេ ដែលគ្រាន់រៀនភាសាបរទេសបន្ដគឺភាសាចិននិងអង់គ្លេស មូលហេតុសំខាន់ដែលោកឧកញ៉ាមិនរៀនបន្ដថ្នាក់ឧត្ដមសិក្សាព្រោះលោកបានផ្ដោតតែទៅលើផ្នែកជំនួញ។

នៅអាយុជិត២០ឆ្នាំ លោកឧកញ៉ាបានបង្កើតមុខរបរ ដែលមានប្រាក់ចំណូលជាបន្ដបន្ទាប់។ ប៉ុន្ដែបើកងាយទៅមើលពីអតីកាលមុននឹងមានដើមទុនបើកអាជីវកម្មផ្ទាល់ខ្លួនលោក ឡាវ វ៉ាន់ ជាអតីតកម្មករនៅហាងលក់ម៉ូតូជជុះមកពីជប៉ុននៅម្ដុំផ្សារឃ្លាំងរំសែវ។ លោកឧកញ៉ាបានមានប្រសាសន៍ថា បន្ទាប់ធ្វើការនៅហាងម៉ូតូជជុះ លោកបានទៅធ្វើការជាអ្នកលក់បារី។ ក្រោយមកទៀត លោកក៏បានធ្វើការនៅក្រុមហ៊ុនថតរូបមួយ ដើម្បីទទួលបានជំនាញថតរូប។ នៅឆ្នាំ១៩៩៣ លោកបានចាប់ផ្ដើមបើកហាងថតរូបឯករាជ្យមួយខ្លួនឯង ស្របពេលនោះដែរជាពេល ដែលកងកម្លាំងរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ បានមកដល់ប្រទេសកម្ពុជា។

លោកឧកញ៉ា បានបន្ដថាវាភ័ព្វសំណាងមែបទែនដែលពេលនោះ ជាពេលដែលលុយដុល្លារបានហូរចូលស្រុកខ្មែរ ដែលហូរចូលតាមអង្គការសហប្រជាជាតិ វាបានធ្វើឲ្យចំណូលគ្រួសាររបស់លោកកើនឡើងល្អ។ ក្រោយមកទៀតលោកឧកញ៉ាក៏បានបង្កើតក្រុមហ៊ុនទេសចរណ៍ VLK ទេសចរណ៍ដែលការផ្ដួចផ្ដើមរបស់លោកឧកញ៉ា ប៉ុន្ដែមានការចូលហ៊ុនពីមិត្ដកាលពីពេលនៅរៀន។ លោកបានបញ្ជាក់ថាចំណូលធំបំផុតរបស់ក្រុមហ៊ុនទេសចរណ៍នោះ គឺមិនមែនបានពីការលក់សំបុត្រយន្ដហោះនោះទេ គឺបានមកពីកាលវាយអត្ថបទជាភាសាខ្មែរ និងបកប្រែអត្ថបទជាភាសាទៅឲ្យអតិថិជន។

បន្ទាប់ពីនោះមក លោកឧកញ៉ាចាប់ផ្ដើមឈនជើងបើកក្រុមផលិតទឹកបរិសុទ្ធវីតាល់ ភោជនីដ្ឋានហើយនិងអាជីវកម្មផ្សេងទៀតរហូតដល់បច្ចុប្បន្ននេះ។ លោកឧញ៉ា ក៏បានបញ្ជាក់ដែលថា មូលហេតុដែលធ្វើទឹកបរិសុទ្ធវីតាល់មានទីផ្សារឈានមុខគេនៅកម្ពុជា គឺដោយសារតែចក្ខុវិស័យរបស់ក្រុមហ៊ុននេះ គឺមិនផ្ដោតសំខាន់តែទៅលើប្រាក់ចំណេញតែមួយមុខប៉ុណ្ណោះទេ គឺវីតាល់បានកាត់ចេញ២៥ភាគរយនៃប្រាក់ចំណេញយកទៅជួយដល់សកម្មភាពសង្គម។

លោកឧកញ៉ា ឡាវ វ៉ាន់ បានសង្កត់ធ្ងន់ថាកត្ដា៣ ដែលជំរុញលោកឲ្យទទួលបានជោគជ័យមកដល់ពេលនេះគឺ៖

ឪពុកម្ដាយ៖ លោកឧកញ៉ា បានលើកឡើងថាឪពុកម្ដាយរបស់លោក មិនត្រឹមតែជាអ្នកផ្ដល់កំណើតប៉ុណ្ណោះទេ តែថែមទាំងជាគ្រូបង្រៀនដ៏ល្អសម្រាប់រូបលោក ដែលតែងតែអប់រំកូនឲ្យខិតខំប្រឹងប្រែងរៀនសូត្រ និងខិតខំធ្វើការ។

បរិយាកាល៖ បរិយាកាសនេះគឹលោកសំដៅទៅលើសង្គម លោកឧកញ៉ាបាននិយាយថា ដោយបច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែរីកចម្រើន ដូច្នេះវាជាឱកាសដ៏ល្អមួយដែលយើងគួរចាប់ផ្ដើមអាជីវកម្ម។

ការតស៊ួព្យាយាម៖ បើបានចាប់ផ្ដើមធ្វើអ្វីមួយហើយត្រូវតស៊ូជន្នះធ្វើវាឲ្យដល់គោលដៅ។

គួរជម្រាបផងដែរ៖ លោកឧកញ៉ា ក្រើនរំលឹកដល់យុវជនជំនាន់ក្រោយថា បើចង់ជោគជ័យគួរចាប់ផ្ដើមពីពេលនេះទៅ សូមកុំរងចាំពេលវេលា ឱកាសវានឹងមានកាលណាយើងចាប់ផ្ដើមធ្វើ ត្រូខិតខំរៀនឲ្យបានច្រើនចំណេះដឹងនឹងហើយនឹងផ្ដល់ឲ្យអ្នកនូវចំណេះធ្វើ៕