តើមានវិធីអ្វីដែលអាចបញ្ជាក់ថាអ្នកបានជួបមនុស្សដែលសំខាន់សម្រាប់ជីវិតអ្នកដែរឬទេ? តាមពិតទៅវាត្រូវការរយៈពេលយូរដើម្បីវាស់ស្ទង់ថា តើពួកគេគឺជាមនុស្សតែម្នាក់គត់ដែលយើងនឹងត្រូវការសម្រាប់ថ្ងៃអនាគតឬយ៉ាងណា? ខាងក្រោមនេះគឺជាសញ្ញាខ្លះៗ ដែលបង្ហាញថាដៃគូស្នេហារបស់អ្នកបានចាត់ទុកថាអ្នកជាមនុស្សសំខាន់ហើយខ្វះមិនបាន បាត់ទៅហើយ។
១.មនុស្សដែលមិនដែលផ្ដល់ភាពលំបាកដល់អ្នក៖ នេះជាសញ្ញាមួយដែលបញ្ជាក់ថាអ្នកកំពុងតែជួបស្នេហាពិត ពេលពួកគេមានបញ្ហាអ្វីមួយកើតឡើង ពួកគេមិនខ្លាចនឹងបង្ហាញពីអារម្មណ៍ ដែលមាននៅក្នុងចិត្តទៅកាន់អ្នកនោះទេ។
២.តែងតែចំណាយពេលវេលាច្រើនសម្រាប់អ្នក៖ មនុស្សដែលកំពុងតែងប់ងុលនឹងការស្រលាញ់នរណាម្នាក់ហើយ ពួកគេតែងតែប្រើប្រាស់ពេលវេលាជាច្រើនដើម្បីបាននៅជាមួយគ្នា។ ការចំណាយពេលនៅជាមួយគ្នានេះនឹងបង្កើនទំនាក់ទំនងឲ្យកាន់តែជិតដិតរវាងគ្នានឹងគ្នា។
៣.តែងតែយល់ដឹងពីអ្វីដែលអ្នកចង់បាន៖ គេជាមនុស្សដែលតែងតែរៀនយល់ចិត្តអ្នកហើយដឹងមុនថា អ្នកចូលចិត្តធ្វើអ្វីនឹងមិនចូលចិត្តធ្វើអ្វី ប្រសិនបើគេអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនភ័យខ្លាចក្នុងការធ្វើអ្វីមួយ មនុស្សម្នាក់នោះនឹងមិនចាកចោលអ្នកទេ។
៤.បង្ហាញពីគម្រោងសម្រាប់ថ្ងៃអនាគតដល់អ្នក៖ ប្រសិនបើគេចេះបង្ហាញពីគំនិតនិងគម្រោង ដែលកំពុងតែមាននោះទៅអ្នក វាអាចបញ្ជាក់ថាគេកំពុងតែចង់បានអ្នកមកធ្វើជាគូអនាគតហើយ។
៥.អ្នកដែលនៅទីនោះជាមួយអ្នកមិនថាឧបសគ្គយ៉ាងណា៖ ស្នេហាតែងតែមានឧបសគ្គជានិច្ច ហើយអ្នកនឹងមិនអាចគេចផុតពីវាបាននោះទេ។ ប្រសិនបើដៃគូស្នេហាម្នាក់នោះហ៊ានកាន់ដៃហើយមិ នរុញរាក្នុងការដើរទៅមុខជាមួយអ្នក ប្រាកដណាស់អ្នកជាមនុស្សម្នាក់គត់ដែលគេចង់បាន៕