តើខ្លួន​អ្នកជានរណា​? អ្នក​ជាមនុស្ស​ប្រភេទ​ទីប៉ុន្មាន​នៅពេលបរាជ័យ​ ឬជួប​បញ្ហាណាមួយ​?

តើអ្នកជាមនុស្សប្រភេទទីប៉ុន្មាន​? តើខ្លួនអ្នកជានរណា​? តើមួយជីវិតអ្នកធ្លាប់បានជួបឧបសគ្គដែររឺទេ​? ក្នុងកាលះទេសះនៃការប្រឈមមុខជាមួយឧបសគ្គ តើអ្នកបានរៀនសូត្រអ្វីខ្លះពីវា? តើកម្រិតនៃការដោះស្រាយបញ្ហារបស់អ្នកមានលក្ខណះ សាមញ្ញធម្មតា  ឬខ្សោយ  ឬខ្លាំង ឬអស្ចារ្យ​?

ធម្មតា  ខ្សោយ​ខ្លាំង  ឫអស្ចារ្យ មិនសំខាន់នោះទេ អ្វីដែលសំខាន់នោះគឺអាស្រ័យលើអ្នក។​ បើអ្នកដោះស្រាយបញ្ហាសាមញ្ញធម្មតាបាន នោះសបញ្ចក់ថាអ្នកគឺជាមនុស្សធម្មតា។ បើអ្នកអាចដោះស្រាយបញ្ហាធំបាន នោះសបញ្ចាក់ថាអ្នកជាមនុស្សអស្ចារ្យ។ ប៉ុន្តែបើអ្នកដោះស្រាយបញ្ហាមិនបានទេ ឫបានចុះចាញ់ឧបសគ្គដែលកើតមានឡើង នោះរឹតតែសបញ្ចាក់អោយឃើញច្បាស់ថា អ្នកជាមនុស្សខ្សោយឥតបានការ។ ក្នុងជីវិតរបស់អ្នកតើអ្នកជាមនុស្សប្រភេទណា?

មនុស្សបប្រភេទទី១៖ ពេលជួបបញ្ហា គឺពុំហ៊ានប្រឈមមុខ តែសុខចិត្តរត់គេចចេញពីបញ្ហា។ មនុស្សប្រភេទនេះឥតបានដឹងថាបញ្ហាខ្លះតែងមានឪកាសនោះទេ។ ផ្ទុយពីភាពមិនព្យាយាមដោះស្រាយបញ្ហា មនុស្សប្រភេទនេះបែរជាទៅដោះសា ដាក់បន្ទុក ស្តីបន្តោសលើរឿងគ្រប់យ៉ាងដែលនៅជុំវិញខ្លួន។ គេបន្ទោសមេឃ បន្ទោសដី  បន្ទោសមកពីអ្នកនោះមាន បន្ទោសមកពីខ្លួនក្រ បន្ទោសនេះ បន្ទោសនោះ​។​មនុស្សបែបនេះ គង់មិនស្គាល់ខ្លួនឯងច្បាស់ឡើយ មិនត្រឹមតែប៉ុណ្ណោះ បញ្ហាដដែលៗ កំហុសដដែលៗ និងកាន់តែកើតមានឡើងយ៉ាងធ្ងន់ធ្ងរទៅៗចំពោះរូបគេនៅពេលលើកក្រោយទៀតជាក់ជាមិនខាន។ គេនិងបាត់បង់ឪកាសកែប្រែគ្រោះអោយទៅជាលាភ។

មនុស្សបប្រភេទទី២៖  ពេលជួបបញ្ហា តែងតែព្យាយាមប្រឹងប្រែងដោះស្រាយបញ្ហាតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែវិធីដោះស្រាយបញ្ហារបស់គេ​ គឺប្រើរបៀបដដែលៗជាទម្លាប់។ ការដោះស្រាយបញ្ហាថ្មីមួយ ដោយប្រើវិធីសាស្ត្រដដែលៗ គឺមិនមានប្រសិទ្ធភាពទេ។​ ធ្វើរឿងដដែលៗ តែរំពឹងចង់បានលទ្ធផលថ្មី។ ធ្វើរឿងគ្មានបានការតែចង់បានលទ្ធផលផ្លែផ្កា គឺទង្វើបែបនេះ មិនអាចទៅរួចទេ។

មនុស្សបប្រភេទទី៣៖  ពេលជួបបញ្ហា គឺតែងតែទទួលស្គាល់រាល់បញ្ហាដែលកើតមានឡើងបំពោះមុខ។​ ក្រោយពីទទួលស្គាល់បញ្ហា គេចាប់ផ្តើមស្វែងរកប្រភពពិតនៃបញ្ហា។ ការដែលចេះស្វែងរកប្រភពបញ្ហា គឺស្មើនិងមានចិត្តចង់ដោះស្រោយបញ្ហា ហើយអោយតែមានឆន្ទះចង់ដោះស្រាយបញ្ហា គឺគង់តែស្វែងរកឃើញវិធីសាស្ត្រដោះស្រាយបញ្ហាបានជោគជ័យជាក់ជាមិនខាន។

បញ្ហាមានតែមួយ តែវិធីដោះស្រាយបញ្ហាមានច្រើន។ ដោះស្រាយបញ្ហាមួយមិនជោគជ័យ គេនិងស្វែងរកដំណោះស្រាយទីពីរ បើទីពីរមិនជោគជ័យ ស្វែងរកទីបី ទីបួន…… រហូតចុងក្រោយគេនិងឈ្នះលើបញ្ហា៕