ត្រឹមតែលក់ស្មាត​ហ្វូន​មិន​អាចឲ្យក្រុម​ហ៊ុន Apple ជោគជ័យទេ តែមាន​ចំណុច​ពិសេសដូចខាងក្រោម

ក្រុមហ៊ុនលក់ស្មាតហ្វូនដាច់ជាងគេលើលោក លំដាប់លេខ៣នេះ បានកសាងខ្លួនតាំងពីឆ្នាំ១៩៧៦មកម្លេះ ដែលកាលណោះមានស្ថាបនិក៣រូប ដែលដឹកនាំក្រុមហ៊ុន តែតំណែងជាCEO គឺបានធ្លាក់ទៅលើលោក Steve Jobs ហើយ២នាក់ទៀតដេកនៅផ្ទះចាំយកលុយភាគលាភ។

និយាយទៅការតស៊ូរបស់ Steve Jobs ពិតជាស្ងើចសរសើរមែន ព្រោះ៣០ឆ្នាំជាងហើយ​ ដែលលោកដឹកនាំក្រុមហ៊ុនប្រឡូកក្នុងវិស័យស្មាតហ្វូន ដែលដំណើរការខុសដាច់ពីគេ គឺ iOS ដែលគ្មានក្រុមហ៊ុនណាមួយអាចទិញ អាជ្ញាប័ណ្ឌ (License) ពី Apple បានជាដាច់ខាត ដូច្នេះហើយទើបធ្វើឲ្យ iOS មានតែលើ ស្មាតហ្វូន iPhone មួយគត់លើលោក។

ស្របពេលដែល Apple លេចធ្លោក្នុងសង្គមបច្ចេកវិទ្យា និង ទីផ្សារសកលលោកហើយ នោះ ក្រុមហ៊ុន Apple ក៏មិនបាននៅស្ងៀមលក់តែទូរស័ព្ទនោះដែរ គឺពួកគេចាប់ផ្ដើមក្រុមហ៊ុនថ្មីៗបន្ដបន្ទាប់ដើម្បីផលិតនៅផលិតផលរបស់ប្រ៊េន អេបផល ជាហូរហែមកទៀត។ ហើយការកើបលុយរបស់ Apple ពីយើងក៏មិនមែនបានមកពី ស្មាតហ្វូនមួយមុខនោះដែរ នៅមានផលិតផលជាច្រើនទៀតដែល Apple កំពុងដាក់ភ្ជាប់ជាមួយស្មាតហ្វូន និងបែបផលិតផលដាច់ដោយឡែកផងដែរ ដែលទាំងអស់នោះរួមមាន៖

១.iPhone ៖ គិតទៅលើពពួកស្មាតហ្វូនដែលយើងកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ ។

២.Mac ​៖ វាជាឈ្មោះដំបូងរបស់ត្រកូលកុំព្យូទ័រ Apple ដែលដាក់លើទីផ្សារសព្វថ្ងៃ ហើយតម្លៃរបស់កុំព្យូទ័រ Mac ក៏មានតម្លៃមិនធូថ្លៃដែរ គឺចាប់ពី ១ ពាន់ដុល្លារឡើងទើបអាចរកទិញថ្មីបាន ឬ ច្រើនជាងនេះទៅតាមឆ្នាំរបស់វា ។

៣.Apple Watch ៖ មួយនេះគឺជានាឡិការ ដែលផលិតដោយ Apple សម្រាប់ភ្ជាប់ជាមួយស្មាតហ្វូន Apple ឬ អាចពាក់ឲ្យមើលទៅស៊ីវីល័យ ហើយតម្លៃរបស់វាបើលុយល្មមៗមិនបាច់លូកទេ សូម្បីមួយទឹកក៏ខ្ទង់ ១០០ ដុល្លារក្រាស់ដែរ ។

៤.iPad ៖ នេះជាថេប្លេតរបស់ក្រុ​មហ៊ុន Apple ដូចគ្នា Apple ក៏បានផលិត iPad ឡើងដែរ ដើម្បីប្រជែងទីផ្សារជាមួយប្រទេសល្បីៗដូចជា កូរ៉េ ចិន ដែលមានមហិច្ឆតាចង់ដណ្ដើមទីផ្សារតែឯងនោះ ។

៥.Music and TV ៖ មិនមែនលក់តែគ្រឿងអេឡិចត្រូនិចប៉ុន្មានខាងលើទេ តែវាក៏មានលក់នៅ បាស់តូចៗ (Speaker) និង ដុំសម្រាប់ភ្ជាប់ទៅជាមួយទូរទស្សន៍ទៀតផង ដូចជា Apple TV HD ជាដើម ។

៦.Accessories ៖ វាក៏មានលក់ជាប្រភេទកាស់ ឆ្នាំងសាក ដុំសាក និង ផលិតផលជាច្រើនទៀតទាក់ទងជាមួយ គ្រឿងបន្លាស់ទូរស័ព្ទ កុំព្យូទ័រ ថេប្លេត ជាដើម ។

ដូច្នេះបើយើងមើលទៅវាហាក់ដូចជា Apple រកបានតែពីការលក់ស្មាតហ្វូន តែធាតុពិតមិនមែនទេ វាស្ទើតែមានគ្រប់របស់ប្រើប្រាស់ដែលយើងត្រូវការ ហើយអ្វីដែល Apple កើបលុយពីយើងបានច្រើនទៀតនោះ គឺផលិតទាំងអស់របស់ Apple មិនត្រូវបានភ្ជាប់មកជាមួយស្មាតហ្វូនថ្មីនោះទេ នេះបើសម្រាប់ការទិញទូរស័ព្ទថ្មីពី Apple គឺវាតម្រូវឲ្យទិញក្រៅបន្ថែមទើបបានប្រើ៕