បច្ចុប្បន្នសណ្ឋាគារកំពុងតែឡើងថ្លៃស្ទើតែគ្រប់ទីកន្លែង ឯកន្លែងខ្លះមានភ្ញៀវទេសចរ បានចូលទៅសម្រាកកម្សាន្ត ប្រកបដោយសេវាកម្មល្អ និងមានតម្លៃធូថ្លៃគួរសមអាចទទួលយកបាន ដើម្បីទាក់ទាញភ្ញៀវឲ្យចូលមកសម្រាកនៅសណ្ឋាគាររបស់អ្នកជាបន្តទៀត សូមយល់ដឹង៣ចំណុចសំខាន់ៗ៖
១.សេវាកម្មល្អ
កញ្ញា ទៀប វល័ក្ខ បានលើកឡើងថា ជាទូទៅសណ្ឋាគារនីមួយៗមានបន្ទប់ តម្លៃ ទីតាំង និងចំណុចពិសេសរៀងៗខ្លួន ប៉ុន្តែអ្វីដែលគាត់ជឿជាក់បំផុតនោះ គឺការផ្តល់សេវាកម្មល្អ និងមានប្រសិទ្ធភាពបំផុត ជារឿយៗកន្លែងដែលផ្តល់សេវាកម្មមិនបានដិតដល់អតិថិជននឹងចូលតែម្តង ឬករណីដែលចាំបាច់ប៉ុណ្ណោះ។ គាត់បន្ថែមថា វាមិនមែនជាអ្វីដែលថ្មីនោះទេ តែការបង្កើតរបៀបផ្តល់សេវាកម្មកាន់តែទំនើប កាន់តែងាយស្រួល និងបង្កើនទំនុកចិត្តបន្ថែមទៀតជូនអតិថិជន ជាចំណុចសំខាន់ជាងគេសម្រាប់សណ្ឋាគារអាយុជាង២ឆ្នាំរបស់គាត់មួយនេះ។
២.ភាពទាន់សម័យ
សហគ្រិនរៀនចប់ផ្នែកគ្រប់គ្រងសណ្ឋាគាររូបនេះបន្តថា ចំណុចដែលអ្នករកស៊ីត្រូវដឹង និងអនុវត្តន៍មុនគេ គឺបង្កើនភាពទាន់សម័យ ចង់មិនចង់ក្តីពិសេសអាជីវកម្មសណ្ឋាគារនេះតែម្តង ដែលត្រូវយកមកប្រើប្រាស់នៅលើដេគ័រទីតាំង សេវាកម្ម និងការផ្សព្វផ្សាយជាដើម ដែលបច្ចុប្បន្នភ្ញៀវលែងចូលទៅសួរផ្ទាល់ដល់សណ្ឋាគារទៀតហើយ។
៣.ភាពងាយស្រួល
ចំណុចចុងក្រោយនេះ ក៏ជាចំណុចមិនលើកឡើងមិនបានដែរ ដែលម្ចាស់សណ្ឋាគារវ័យជាងម្ភៃឆ្នាំរូបនេះ កត់សម្គាល់ឃើញ ដោយសារតែសណ្ឋាគាររបស់ងាយស្រួលទាំងសេវាកម្ម ងាយស្រួលរកទីតាំង(ជាប់ផ្លូវជាតិលេខ៥៧) ងាយស្រួលរកអាហារញាំនិងមានចំណតត្រឹមត្រូវ។ មិនត្រឹមតែប៉ុណ្ណោះភ្ញៀវអាចមើលទេសភាពជុំវិញខេត្តបាន ដោយគ្រាន់តែឡើងលើដំបូលអគារប៉ុណ្ណោះ ហើយលើសពីនេះទៅទៀតសណ្ឋាគារមានកន្លែងប្រជុំ និងរៀបចំធ្វើកម្មវិធីផ្សេងៗផងដែរ៕