បើជាអ្នក​ទីផ្សារផ្នែកអចលនទ្រព្យ​ គួរ​តែរៀន​តិចនិក​ចំនួន​៣ខាងក្រោម ដើម្បី​ជោគជ័យ​ផ្នែកអចលនទ្រព្យ​

ក្នុងការចរចារទិញផ្ទះ ឬអចលនទ្រព្យ តម្រូវឲ្យអ្នកមានភាពប៉ិនប្រសព្វ ការនិយាយ ក្នុងការមើលមនុស្ស ចេះប្រើតិចនិច ដើម្បីទិញផ្ទះ១ក្នុងតម្លៃថោក។ ខាងក្រោមនេះ ជាតិចនិក ដែលលោកអ្នកអាចយកទៅប្រើបាន សម្រាប់ការចរចារទិញអចលនទ្រព្យ៖

១.រកបញ្ហារបស់ផ្ទះឲ្យច្រើន

After Footer (Active) - damrei Mr1 Zone2

ត្រង់តិចនិក យើងបានដកស្រង់ពីគំនិតរបស់មហាសេដ្ឋីអចលនទ្រព្យ គឺលោក Donald Trump ដោយលោកបានពោលថា បើអ្នកចេះមើលបញ្ហារបស់អចលនទ្រព្យ នោះអ្នកនឹងរកឃើញនូវឱកាសជាច្រើន ដែលកើតពីបញ្ហាទាំងនោះ។

លោកបានលើកឡើងថា លោកតែងតែឲ្យក្រុមការងារលោកចុះទៅត្រួតពិនិត្យអចនលនទ្រព្យ ដែលលោកបម្រុងនឹងទិញ ដើម្បីឆ្កឹះរកបញ្ហា ដែលអាចមាន។ ទន្ទឹមនឹងបញ្ហាតូចដែលលោករកឃើញ ក៏មានតម្លៃរហូតដល់ទៅ៥ម៉ឺនដុល្លារអាមេរិក ហើយលោកក៏យកបញ្ហាទាំងនោះ ដើម្បីតថ្លៃជាមួយម្ចាស់ផ្ទះ។

២.ចេះសុំ

នេះជាយុទ្ធសាស្ត្រទី២ ដែលលោកអ្នកអាចយកទៅប្រើបាន នៅពេលលោកអ្នកកំពុងចរចាទិញផ្ទះ។ តិចនិកទី១នេះ មិនបានជួយបន្ទាបតម្លៃផ្ទះ ដែលគេដាក់លក់ ដោយផ្ទាល់នោះទេ តែអ្វីដែលជាចំនុចពិសេសនៃតិចនិកនេះ គឺវាបានជួយធ្វើឲ្យតម្លៃផ្ទះលក់នោះ ទាបជាងមុន ដោយអ្នកលក់មិនដឹងខ្លួន។

៣.ដកឃ្លាពីការទិញ រង់ចាំមើលសភាពការណ៍

តិចនិចមួយនេះ ស្រដៀងទៅនឹងគំនិតមួយរបស់មហាសេដ្ឋីអាមេរិកគឺ លោក Warren Buffett ដែលលោកពោលថា ទិញនៅពេលគេចង់លក់ លក់នៅពេលដែលគេចង់ទិញ ដោយតិចនិកនេះ តម្រូវឲ្យលោកអ្នកស្វែងរកវិធីសាស្ត្រ ឬចរចា ដើម្បីទិញអចលនទ្រព្យធ្វើយ៉ាងណាឲ្យពេលវេលានៃការបង់មានរយៈពេលយូរ ហើយអត្រាការប្រាក់ទាប។

តួយ៉ាងកាលពីបី បួនខែកន្លងទៅនេះ បុគ្គលិកពាណិជ្ជកម្មកម្ពុជា ម្នាក់បានចរចាទិញផ្ទះជាន់ទី១ ក្នុងតម្លៃជាង៤ម៉ឺនដុល្លារអាមេរិក ដោយលោកបានចរចាអស់រយៈពេលជិត១ខែ ដោយបានចុះតម្លៃក្រោម៤ម៉ឺនដុល្លារអាមេរិកបន្តិច ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់កាន់តែប្រសើរ៕