Lee Shau Kee ៖ រៀបការជារឿងចម្បងសម្រាប់មនុស្សម្នាក់ៗ តែត្រូវមុនរៀបការត្រូវពង្រឹងអាជីវកម្មឲ្យរឹងមាំសិន
ជីវិតត្រូវដល់គូ តែងតែដល់ពេលរៀបការ វាគឺជារឿងធម្មតាសម្រាប់មនុស្សម្នាក់ៗ ដោយឡែកមនុស្សចំនួនតែងតែគិតរឿងរៀបការនេះជាចម្បង អ្នកខ្លះប្រញាប់ប្រញាល់រៀបការព្រោះខ្លាចសង្សារការចោល អ្នកខ្លះទៀតប្រញាប់ការព្រោះខ្លាចវ័យចាស់ជ្រុល។
ពួកគេគិតរឿងរៀបការជារឿងសំខាន់ ទាំងដែលអ្នកខ្លះមិនទាន់មានភាពរឹងមាំផ្នែកជីវភាពនៅឡើយ។ សម្រាប់មហាសេដ្ឋីលោក Lee Shau Kee លោកមិនចង់ឲ្យមនុស្សឆាប់ប្រញាប់រៀបការពេកឡើយ។ លោកចង់ឲ្យពួកគេមុនរៀបការមានជីវភាពរឹងមាំ មានអាជីពមួយច្បាស់លាស់សិន។
ហើយលោកក៏បន្ថែមទៀតថា វាគង់តែមានឱកាសទេ ឲ្យតែអាជីពរឹងមាំ មិនខ្វះទេមនុស្សប្រុស និងមនុស្សស្រីស្រឡាញ់ ឲ្យតែយើងខ្លាំងខាងអាជីពដែរ ឪពុកម្តាយគេលើកឲ្យដៃពីរ។ ហើយវាក៏រឹតតែមានភាពងាយស្រួលសម្រាប់ការកំណត់ផែនការគ្រួសារបន្ទាប់ពីរៀបការរួចផងដែរ។ អាជីពរឹងមាំជីវភាពប្រសើរអ្វីៗនឹងរលូន៕