វ៉្លាឌីមៀរ ពូទីន ៖ ប្រឆាំងគ្រឿងញៀនត្រូវផ្តើមចេញពីខ្លួនឯង ទោះកូនខ្ញុំក៏ត្រូវតែសម្លាប់ចោលដែរប្រសិនបើពាក់ពន្ធ័
អំពើពុករលួយ គឺជាប្ញសស៊ីរូងយ៉ាងជ្រៅនៅក្នុងសង្គម។ គ្រប់ប្រទេសនៅលើពិភពលោកតែងតែមាន ហើយពួកគេក៏ប្រយុទ្ធប្រឆាំងនឹងវាដែរ។ សម្រាប់ វ្ល៉ាឌីមៀរ ពូទីន មេដឹកនាំរបស់ប្រទេសរុស្ស៊ី។ ប្រទេសរបស់គាត់ ក៏កំពុងតែប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយយ៉ាងសកម្មដែរ។
ទស្សនៈមួយរបស់ វ៉្លាឌីមៀរ ពូទីន “អំពីអំពើពុករលួយ គឺថាអ្នកត្រូវតែស្អាតជាមុន មុននឹងអ្នកប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោកលើកឡើងថា បើទូន្មានគេ គឺខ្លួនឯងត្រូវតែស្អាតស្អំ។ បើប្រាប់គេកុំឲ្យប្រព្រឹត្តអំពើអាក្រក់ ខ្លួនឯងត្រូវតែជាអ្នកមិនដែលប្រព្រឹត្តអំពើអាក្រក់។ បើយើងប្រាប់គេ តែខ្លួនឯងគ្មានការប្រព្រឹត្ត ឬការអនុវត្តទេ នោះនឹងគ្មានអ្នកគោរព និងស្ដាប់បង្គាប់យើងឡើយ។
ជាការពិត មេដឹកនាំមួយចំនួនប្រព្រឹត្តអំពើពុករលួយ តែបើកយុទ្ធនាការប្រឆាំងអំពើពុករលួយវិញ ស្របពេលយុទ្ធនាការនោះចាប់បានតែជនតូចតាច តែបក្ខពួកខ្លួនដែលជាអ្នកធំចាប់មិនបាន។ ទាំងនេះ គឺជារឿងមួយគួរឲ្យខ្មាសអៀនខ្លាំងណាស់។ ដូច្នេះអ្នកដែលបង្កើតយុទ្ធនាការប្រឆាំងអំពើពុករលួយ គួរតែមើលទស្សនៈរបស់ ពូទីន ឡើងវិញ ដើម្បីកុំឲ្យការបង្កើតយុទ្ធនាការនោះ ក្លាយជារឿងឥតន័យ៕