​Rudy Duterte ៖ ខ្ញុំធ្វើ​ល្អ​សម្រាប់ប្រជាជន​ និង​ប្រទេសរបស់ខ្ញុំ​ មាន​តែមនុស្ស​ពាលទេ ដែលគិត​ខ្ញុំ​ក្នុង​ផ្លូវ​​អាក្រក់​

ក្នុងជីវិតយើងរស់នៅរាល់ថ្ងៃនេះ គឺមានលាយឡំគ្នាដោយអំពើរល្អ និងអំពើរអាក្រក់ជាច្រើន ដែលយើងតែងតែជួប​ប្រទះ​ជារៀង​រាល់ថ្ងៃ។ ដូច្នេះហើយមិននិងអ្នកវិនិឆ្ឆ័យ អ្នកណាម្នាក់ថាគេកំពុងតែធ្វើរឿងល្អ ឬរឿងអាក្រក់នោះ​អ្នកគួរតែពិចារ​ណា​អោយបានម៉ត់ចត់ជាមិនសិន។

ជាក់ស្តែងលោកប្រធានាធិបតី ហ្វីលីពីន លោក Rudy Duterte ធ្លាប់បានលើកឡើងថា ខ្ញុំសុខចិត្តអោ​យគេគិតខ្ញុំផ្លូ​វ​អាក្រក់ ប៉ុន្តែខ្ញុំដាច់ខាតមិនធ្វើរឿងអាក្រក់ឡើយ។

លោកបានលើកឡើងបែបនេះ គឺដោយសារ តែពេលលោកឡើងកាន់តំណែងជាប្រធានាធិបតីភ្លាមនោះ គឺលោក​បាន​អនុវត្ត​​ច្បាប់ទៅលើប្រជាជនហ្វីលីពីន យ៉ាងតឹងតែងបំផុត គឺលោកបានចាប់អ្នកដែលពាក់ព័ន្ធ និងបញ្ហាគ្រឿងញៀន​ដាក់​គុក រហូតទៅដល់រាប់ពាន់អ្នក និងមានរឿងជាច្រើនទៀតដែល លោក Rudy Duterte បានធ្វើក្នុងពេល​ដែល​លោក​កំពុងកាន់អំណាច។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺសកម្មភាពដែលលោក Rudy Duterte ធ្វើនេះ​មិន​ដែល​មាន​ប្រធានាធិបតី ហ្វីលីពីនរូបណាហ៊ានធ្វើដូចរូបលោកឡើយ។ ដោយសារតែលោកតឹងតែង និងម៉ឺងម៉ាត់ខ្លាំងពេក ទើបធ្វើអោយមានមតិរិះគន់ពីប្រជាជន ហ្វីលីពីន និងពីប្រជាជននៅ​ទូទាំង​សកលលោកផងដែរថា លោកជាមនុស្សមិនល្អ លោកធ្វើជ្រុលហួសហេតុពេក។

លោក Rudy Duterte ធ្លាប់បានលើកឡើងនៅក្នុងការថ្លែងសន្ទរកថា ជាសាធារះមួយថា ខ្ញុំសុខចិត្តអោយគេយល់​ច្រឡំ​សិន​ចុះថា ខ្ញុំ​កំពុងតែធ្វើអំពើរមិនសមរម្យ ប៉ុន្តែខ្ញុំដឺងខ្លួនច្បាស់ថាខ្ញុំកំពុងតែធ្វើអំពើរល្អ ហើយថ្ងៃក្រោយពួក​គេរាល់គ្នា និង​ដឹង​ថាខ្ញុំកំពុងតែធ្វើរឿងដ៏ល្អបំផុតសម្រាប់ប្រទេសខ្ញុំ និងប្រជាជនខ្ញុំ៕