Will Smith ៖ អំពើរល្អតែងតែឈ្នះអំពើរអាក្រក់ អំពើរល្អគឺជាអង្គរក្សការពារអ្នកពីមនុស្សចិត្តអាក្រក់
នៅក្នុងសង្គមយើងមនុស្សម្នាក់ៗតែងតែចង់ធ្វើអំពើល្អ ទៅកាន់អ្នកដ៏ទៃ ហើយក៏ចង់អោយអ្នកដ៏ទៃធ្វើអំពើល្អមកលើខ្លួនផងដែរ។ អំពើរល្អនិងការជួយអ្នកដ៏ទៃ គឺមានឥទ្ធពលយ៉ាងខ្លាំងចំពោះមនុស្សនៅជុំវិញខ្លួន ព្រោះអំពើរល្អ និងការជួយអ្នកដ៏ទៃអាចផ្លាស់ប្តូរការគិតអវិជ្ជមានមកលើអ្នកពីសំណាក់មនុស្សមួយចំនួនផងដែរ។ មនុស្សខ្លះនៅពេលដែលជួយអ្នកដ៏ទៃហើយរមែងតែតែចង់បានការតបស្នង និងការដឹងគុណពីសំណាក់បុគ្គលនោះត្រលប់មកវិញ ប៉ុន្តែក៏មានបុគ្គលមួយចំនួន ដែលបានធ្វើអំពើរល្អហើយក៏មិនដែលនឹកនាចង់បាននូវការតបស្នងសងគុណមកវិញដែរ។
ជាក់ស្តែងលោក Will Smith គឺជាតារាហូលីវូតដ៏ល្បីល្បាញមួយរូបលោកធ្លាប់មានប្រសាសន៍ថា ខ្ញុំតែងតែជួយអ្នកដ៏ទៃ ដោយមិនដែលសូម្បីតែស្រម៉ៃថាគេនិងតបស្នងសងគុណមកខ្ញុំវិញឡើយ។ ជាការពិតណាស់ គឺលោក Will Smith គឺជាបុគ្គលម្នាក់ដែលចូលចិត្តនូវការជួយមនុស្សទូទៅ ក៏ដូចជាអំពើសប្បុរសធម៌ផ្សេងៗ លោកបានជួយបរិច្ចាគដល់មណ្ឌលកុមាកំព្រា និងបរិច្ចាគទៅរដ្ឋាភិបាល ដើម្បីជួយប្រជាជនដែលជួបប្រទះ និងគ្រោះធម្មេជាតិផងដែរ។ ហើយអំពើរល្អ និងអ្វីដែលលោកបានលះបង់គឺលោកមិនដែលគិត មិនដែលស្រម៉ៃថា ប្រជាជនទាំងនោះ កុមាកំព្រាទាំងនោះ និងតបស្នងសងគុណមកលោកវិញនៅថ្ងៃក្រោយនោះឡើយ។
អំពើដែលលោកធ្វើទាំងអំបាលម៉ាន គឺគ្រាន់ជាការចែករំលែកនូវទុក្ខលំបាកចំពោះមនុស្សមួយចំនួនដែលកំពុងតែខ្វះខាត ហើយអំពើរល្អ និងការជួយសង្គ្រោះអ្នកដ៏ទៃនេះហើយ គឺបង្ហាញពីទឹកចិត្តស្រលាញ់ និងសន្តានចិត្តដ៏ល្អរបស់លោក ។ ដោយសារតែលោកជាបុគ្គលបែបនេះហើយទើបប្រជាប្រិយ និងភាពល្បីល្បាញរបស់លោកគឺស្ថិតនៅក្នុងបេះដូង របស់ប្រជាជនអាមេរិកទាំងអស់ផងដែរ។
បើតាមបទពិសោធន៍របស់លោក Will Smith មនុស្សយើងគួរតែចំណាយពេលធ្វើនូវអំពើល្អ ក៏ដូចជាការជួយទុក្ខធុរះ ការជួយសង្គ្រោះ អ្នកដ៏ទៃ ដើម្បីមានសេចក្តីសុខផ្លូវចិត្ត និងដើម្បីជួយដល់អ្នកដ៏ទៃទៀតដែលកំពុងរងគ្រោះ ដែលកំពុងត្រូវការជំនួយ នោះគឺជាមធ្យោបាយមួយដ៏ល្អបំផុត។
ហើយត្រូវចាំថា អំពើរល្អតែងតែឈ្នះនូវអំពើអាក្រក់ អំពើរល្អគឺជាអង្គរក្សការពារអ្នកពីមនុស្សអាក្រក់ទាំងឡាយ ដែលមានបំណងមិនល្អមកលើអ្នក អំពើល្អរបស់អ្នកនិងធ្វើអោយសត្រូវរបស់អ្នកនិងក្លាយជាមិត្តគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕