តោះ​យើ​ងអ្នកជំនាន់ក្រោយសិក្សារជំនាញពីគាត់ មាន​ជំនាញ​៣ដែល​មហាសេដ្ឋីពិភពលោក​រៀនសូត្រពីគាត់​

បើតាមសម្ដី របស់ មហាសេដ្ឋី Mark Cuban បានឲ្យដឹងថា អ្នកខ្លះ ក្លាយជាមហាសេដ្ឋី អាចមកពីសំណាងរបស់ពួកគេ ហើយអ្នកខ្លះទៀត ដោយសារពួកគេជាមនុស្សដែលខិតខំប្រឹងប្រែង។

យ៉ាងណាមិញ លោក Mark Cuban សង្កេតឃើញលក្ខណៈសម្បត្តិ៣ ឬហៅថា ជំនាញ ដែលពួកមហាសេដ្ឋីមាន ហើយអាចរុញច្រានឲ្យពួកគេ ទទួលបានភាពជោគជ័យ លើផ្នែកហិរញ្ញវត្ថុ។ ជំនាញទាំងនេះ អាចនិយាយបានថាជាទម្លាប់ ដែលអ្នកអាចអនុវត្តន៍បាន៖

១.ពួកគេជាមនុស្សតែងតែរៀនគ្មានថ្ងៃបញ្ចប់

លោក Mark Cuban បានលើកឡើងថា ពួកមហាសេដ្ឋីតែងតែរៀន។ ឧទាហរណ៍ ពួក មហាសេដ្ឋី រកស៊ីខាងវិស័យបច្ចេកវិទ្យា ពួកគាត់តែងតែរៀន ព្រោះបច្ចេកវិទ្យាដើរទៅមុខយ៉ាងលឿងដូច្នេះ ពួកគាត់ត្រូវតែរៀនដើម្បីរកនូវការបង្កើតថ្មី ព្រោះបើមិនធ្វើដូចនេះទេ ក្មេងជំនាន់ក្រោយ អាយុចន្លោះពី១២ ទៅ១៨ឆ្នាំ នឹងមកដល់ ហើយរកស៊ីខាងវិស័យ​ដែលពួកគាត់កំពុងធ្វើ។ បើពួកក្មេងជំនាន់ក្រោយមកដល់ ហើយមានគំនិតល្អជាង នោះ ពួកគេ នឹងអាចមានប្រៀបជាង អ្នកជើងចាស់។

លោក Mark Cuban បានបន្ថែមថា សម្រាប់លោកផ្ទាល់ ជាមហាសេដ្ឋីម្នាក់ លោកចំណាយពេលជាង ៣ម៉ោងក្នុងការអានសៀភៅ ដើម្បីបង្កើនគំនិតថ្មីៗ ទៅលើវិស័យលោកកំពុងធ្វើ ហើយទម្លាប់នៃការអានសៀវភៅនេះ គឺលោកចាប់ផ្ដើមតាំងតែពីពេលលោក ចាប់ប្រឡូកក្នុងវិស័យជំនួញមកម៉្លេះ។

២.ពួកគេជំនាញខាងលក់

Mark Cuban ថាជាទូទៅ ពួកមហាសេដ្ឋី ដឹងច្បាស់ពីការលក់។ លោក បានសង្កត់ធ្ងន់ថា មិនថា អ្នកកំពុងលក់អ្វីក៏ដោយ រឿងសំខាន់គឺ អ្នកត្រូវចេះទិចនិចនិយាយបញ្ចុះបញ្ចូលឲ្យអតិថិជនជឿថា ផលិតផលរបស់អ្នកពិតជាមានតម្លៃ មានគុណភាពសម្រាប់អតិថិជន។ ស្ទើរតែគ្រប់មនុស្សដែល បង្កើតទ្រព្យធនដោយខ្លួនឯងបាន មានសមត្ថភាពក្នុងការលក់នូវ ទស្សនៈវិស័យ ផលិតផល ក៏ដូចជា សេវាកម្មរបស់ខ្លួន។

៣. ពួកគេ​ជាមនុស្សដែលតស៊ូ ខិតខំប្រឹងប្រែង

​Mark Cuban តែងតែ ប្រាប់ទៅយុវជនជំនាន់ក្រោយថា មានរឿងមួយ អ្នកអាច កែប្រែស្ថានភាពជីវិតខ្លួនឯងបាន នោះគឺ ការប្រឹងប្រែង។ បើអ្នកក្រឡេកទៅមើល មហាសេដ្ឋី Bill Gates, Steve Jobs ឬ Dell Michael ពួកគាត់រកផ្លូវជោគជ័យឃើញដោយសារតែពួកគាត ប្រឹងប្រែងតស៊ូ។ ដូចពាក្យមហាសេដ្ឋី Richard Branson បានលើកឡើងថា មានក្បួនកំពូល២ សម្រាប់ជោគជ័យ គឺ ការមិនបោះបង់ និង សម្របខ្លួនទៅនឹងអ្វីដែលជាវិបាក ដើម្បីសម្រេចបាននូវលទ្ធផលល្អសម្រាប់ខ្លួនឯង៕