មនុស្សយើងសព្វថ្ងៃប្រាស្រ័យទាក់ទងគ្នាគឺដោយសារតែពាក្យសម្តី ដែលនិយាយពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ ពាក្យសម្តីគឺមានឥទ្ធពលខ្លាំងណាស់ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង។ បើសិនជាអ្នកជាបុគ្គល ដែលពូកែនិយាយពាក្យសម្តីល្អៗ ដែលមានលក្ខណះអប់រំ និងមានខ្លឹមសារល្អៗ នោះអ្នកនិងក្លាយជាបុគ្គលម្នាក់ ដែលមានតម្លៃក្នុងសង្គម។
ជាក់ស្តែងលោក អោម សេងបូរ៉ា គឺជាស្ថាបនិក CEO Master Club ធ្លាប់បានលើកឡើងនៅក្នុងសិក្ខាសិលាវគ្គខ្លីរបស់លោកថា “អ្នកដឹកនាំដែលពូកែ ត្រូវតែបុគ្គលម្នាក់ពូកែនិយាយ”។ ជាការពិតមនុស្សប្រសិនបើអ្នកជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុន ឬស្ថាប័នណាមួយនោះអ្នកត្រូវតែជាបុគ្គលម្នាក់ដែលពូកែនិយាយ ប៉ុន្តែពូកែនិយាយនេះមិនមែនសំដៅលើការនិយាយស្តីអត់ប្រយោជន៍ ឬក៏ការនិយាយស្តីអត់បានការនោះទេ។
នៅគ្រប់ការទំនាក់ទំនង និងដោះស្រាយបញ្ហាអ្វីមួយ គឺសុទ្ធតែត្រូវការការនិយាយជាចាំបាច់ ហើយពាក្យសម្តីរបស់អ្នក គឺអាចក្លាយជាដំណោះស្រាយដ៏មានប្រសិទ្ធិភាពថែមទៀតផង។ លោកក៏បានលើកឡើងដែរថា ការនិយាយនេះ គឺអាចជួយអោយមនុស្សមានប្រាជ្ញា និងចំនេះដឹងច្រើនជាងមុន ព្រមទាំងជួយអោយមនុស្សមានភាពរីកចំរើនជាងមុនផងដែរ ការនិយាយស្តីនេះ គឺមានឥទ្ធពលមិនធម្មតាឡើយ ប្រសិនជាអ្នកចេះតែនិយាយស្តីដោយគ្មានការគិតពិចារណា អោយបានម៉ត់ចត់ជាមុនទេនោះ ពាក្យសម្តីរបស់អ្នកអាចធ្វើអោយមនុស្ស ដែលបានស្តាប់អ្នកហើយបាក់ទឹកចិត្តលែងចង់ធ្វើអ្វីបន្តទៀតក៏មានដែរ។
បើសិនជាអ្នកនិយាយគ្មានមូលដ្ឋានច្បាស់លាស់អ្នក និងក្លាយជាបុគ្គលម្នាក់ដែលអត់ប្រយោជន៍ទៅតាមពាក្យសម្តី ដែលអ្នកបាននិយាយនោះផងដែរ។ ប៉ុន្តែបើអ្នកចេះរៀបចំពាក្យសម្តីល្អៗ និងគំនិតល្អមកនិយាយអ្នក និងក្លាយជាបុគ្គលម្នាក់ ដែលធ្វើអោយមនុស្សនៅជុំវិញខ្លួនអោយតម្លៃ និងអាចផ្លា ដូច្នេះហើយក្នុងនាមជាមេដឹកនាំគេម្នាក់អ្នកត្រូវតែជាបុគ្គលដែលពូកែនិយាយលើកទឹកចិត្តអ្នកដែលនៅក្រោមបង្គាប់ ក៏ដូចជាក្រុមការងារដែលធ្វើការជាមួយ ពីព្រោះពាក្យសម្តីពិរោះ និងដំបូន្មានល្អនេះហើយដែលធ្វើអោយអ្នកក្លាយជាបុគ្គលដែលថ្លៃថ្នូ និងជាគំរូដល់មនុស្សទូទៅថែមទៀតផង៕