Herbert Hainer ៖ បើអ្នក​ជាអ្នកលក់​ ផលិត​ផលអ្នកត្រូវ​តែមាន​មាន​គុណភាព​លើស ឬស្នើ​តម្លៃ​លក់ចេញ​

មនុស្សមួយចំនួនតែងតែចំណាយទៅលើសំភារះប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួន អស់ជាច្រើនស្ទើរៀងរាល់ថ្ងៃ ហើយផលិ​ត​ផល​ទាំងនោះគេអាចកំណត់គុណភាពបានដោយសារតែ ម៉ាកយីហោ និងបទពិសោធន៍ប្រើប្រាស់ពីពេលមុនៗមក។

ទាក់ទងនិងគុណភាពនៃផលិតផលនោះលោក Herbert Hainer គឺជា CEO របស់ក្រុមហ៊ុនផលិតសំភារះ និង​សំលៀ​ក​​បំពាក់ម៉ាកកីឡា Adidas លោកបានលើកឡើងថា “ផលិតផលដែលល្អបំផុតត្រូវតែមានគុណភាពខ្ពស់ស្មើ ឬលើស​​ពីតម្លៃដែលភ្ញៀវចំណាយ”។

ជាការពិតណាស់នៅពេលមនុស្សម្នាក់ចំណាយលុយទៅទិញរបស់អ្វី គេតែងតែរំពឹងថា របស់ដែលគេបាន​ទិញមកនេះ គឺមាន​គុណ​ភាពល្អសម និងបំណងដែលគេបានគិត។ ប៉ុន្តែបើសិនផលិតផលនោះ​យកទៅប្រើប្រាស់មិ​នបានប៉ុន្មាន​ផងក៏​ខូច​គុណភាព និងមានបញ្ហាផ្សេងៗធ្វើអោយគេប្រើប្រាស់មិនកើតនោះក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នក និងមានបញ្ហាជា​ក់​ជា​មិនខាន។ លោក Herbert Hainer បានលើកឡើងដែរថា Adidas បានផលិតឡើង​ជាពិសេសដោយយកចិត្ត​ទុក​ដាក់លើ​គុណភាពជាចំបង ហើយគ្រប់ផលិតផលដែល Adidas ផលិតចេញគឺសំរិតសំរាំងបំផុត។

Adidas យកចិត្តទុកដាក់បំផុតទៅលើផលិតផលរបស់ខ្លួន ហើយអ្វីដែលជាគោលការណ៍របស់ក្រុមហ៊ុននេះគឺ គុណ​ភាព គឺស្មើ ឬអាចលើសទៅនិងតម្លៃដែលអតិថិជនបានចំណាយក្នុងការទិញ។​ ដោយសារតែមូលហេតុនេះហើយទើបក្រុមហ៊ុន Adidas អាចមានវត្តមាននៅលើទីផ្សារ និងទទួលបានប្រាក់ចំណូល​រាប់​លាន​ដុល្លា​ពីការលក់ផលិតផលរបស់ខ្លួន។ ភាពទាក់ទាញមួយទៀតនៅពេលដែលអតិថិជន ប្រើប្រាស់​ផលិត​ផល​នេះ គឺពួកគេមានទំនុកចិត្ត ទៅលើផលិតផលនេះទាំងស្រុងដោយគ្មានការសង្ស័យអ្វីឡើយ​។

មូលហេតុនេះក៏ដោយសារតែក្រុមហ៊ុន Adidas បានកសាងកេរ្តិ៍ឈ្មោះជាច្រើនឆ្នាំកន្លងមក ដោយផ្តោតទៅលើគុណ​ភាព​ជាចំបង។ ដូច្នេះហើយបើសិនជាអ្នកចង់អោយផលិតផលរបស់​អ្នកមានការគាំទ្ររនោះ អ្នកត្រូវតែច្បាស់ថា ផលិត​ផល​របស់​អ្នកមានគុណភាពស្មើនិងតម្លៃដែលអតិថិជនបានចំណាយហើយឬនៅ៕