Cristiano Ronaldo ៖ កូន​ដែលមាន​ទម្លាប់ល្អ និង​សីលធម៌ល្អ ព្រោះ​ឪពុកម្តាយ​ពួកគេ​យកចិត្ត​ទុកដាក់បានល្អ​

ការចិញ្ចឹម ការបីបាច់ថែរក្សា និងការអប់រំកូនៗ គឺជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូប ដែលត្រូវតែទទួលខុសត្រូវ ហើយមើលថែរក្សារពួកគេដោយយកចិត្តទុកដាក់បំផុត។ កូនៗដែលមានទម្លាប់ និងសីលធ៌មល្អ គឺដោយសារតែឪពុក​ម្តាយរបស់ពួកគេ យកចិត្តទុកដាក់ក្នុងការអប់រំពួកគេបានល្អ និងមិនបណ្តោយអោយកូនៗមានទម្លាប់មិនល្អនោះឡើយ។

លោក Cristiano Ronaldo គឺជាកីឡាករបាល់ទាត់លំដាប់ពិភពលោកដ៏ល្បីល្បាញ ហើយក្នុងឆ្នាំ២០១៩ នេះលោកក៏មានកូនចំនួន៤នាក់ហើយដែរ។ ជួបសំភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍មួយលោក Cristiano Ronaldo បានបង្ហើបពីវិធីសាស្ត្រនៅក្នុងការអប់រំកូនរបស់លោក។ លោកបានបង្ហើបថាកូនៗរបស់លោកទាំង៣ គឺនៅតូចៗពេកដូច្នេះហើយទើបលោកមិនទាន់អាចបង្ហាត់ ឬបង្ហាញពួកគេអោយច្រើនជាងនេះបានទេ ហើយជារៀងរាល់ថ្ងៃ គឺលោកបង្ហាត់បង្រៀនតែកូនប្រុសរបស់លោកម្នាក់គត់គឺ Cristiano Ronaldo JR។

After Footer (Active) - damrei Mr1 Zone2

លោកក៏បានបញ្ជាក់ផងដែរថា លោកបង្ហាត់អោយកូនប្រុសរបស់លោកហ្វិកហាត់ នៅក្នុងការ លេងបាល់ដូចជារូបលោក​បែបនេះ គឺមិនមែនលោកបង្ខំកូននោះឡើយ ប៉ុន្តែបានសង្កេត និងយល់ដឹងច្បាស់បំផុតថាកូនរបស់លោក គឺពិតជាមាននិស្ស័យផ្នែកកីឡាដូចជារូបលោកពិតមែន។ ហើយចំណុចមួយទៀត លោកយកមកអនុវត្ត ដើម្បីអប់រំកូនរបស់លោកនោះ រាល់ទង្វើ និងកាយវិការ ណាមួយដែលអវិជ្ជមាន មានដូចជាការ ឈ្លោះប្រកែកគ្នា ទម្លាប់មិនល្អ ការខ្ជិលច្រអូសផ្សេងៗ គឺយើងដែលជាឪពុកម្តាយត្រូវតែកែរទម្លាប់នេះចេញ ដើម្បីកុំអោយកូនៗយកគំរូតាម។

បើតាមរយះវិធីសាស្ត្រខាងលើនេះ យើងក៏អាចយល់ដឹងយ៉ាងច្បាស់ថា បើចង់អោយកូនៗរបស់អ្នកក្លាយជាមនុស្សម្នាក់​ដែលមានសីលធម៌ល្អនោះជំហ៊ានដំបូងអ្នកត្រូវតែរៀបចំខ្លួនអ្នកជាមុនសិន។ មិនតែប៉ុណ្ណោះអ្នកត្រូវបង្ហាត់បង្ហាញ​ពួកគេ នូវសីលធម៌ក្នុងការនិយាយស្តី និងក្នុងការគោរពចាស់ទំ ព្រមទាំងអាកប្បកិរិយាល្អៗមួយចំនួនទៀតទៅកាន់ពួកគេផងដែរ ដើម្បីអោយកូនៗរបស់អ្នកយល់ដឹងច្រើន និងមានសីលធម៌ល្អក្នុងការរស់នៅ៕