និស្សិតជនបទក្រីក្រម្នាក់ ក្រោយបញ្ចប់ការសិក្សារពីមហាវិទ្យាល័យភ្លាម ចិញ្ចឹមគ្រឿងសមុទ្ររកបានរាប់ម៉ឺនដុល្លារ
លោក ផល រដ្ឋា ជាកូនកូនអ្នកបាត់ដំបងដងស្ទឹងសង្កែ និងជាម្ចាស់កសិដ្ឋានចិញ្ជឹមបង្កង Crayfish មានមូលដ្ឋាននៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងតែត្រូវប៉ាន់ខ្លាំងជាមួយនឹងមុខរបរចិញ្ជឹមបង្កងលក់ ដែលអាចរកចំណូលបាន៨០០ ទៅ ១,០០០ដុល្លារ ក្នុងមួយខែៗ។
យុវជនរូបនេះបានលើកឡើងថា សព្វថ្ងៃយើងកំពុងតែធ្វើគម្រោងកែប្រែជនបទអោយមានតម្លៃជាងមុន ដោយក្នុងនោះយើងក៏មានគម្រោងធ្វើអោយដីស្រែរបស់កសិករក្លាយជាដីស្រែដែលមានតម្លៃបំផុត ដោយដាំដុះស្រូវជាមួយនឹងបង្កង ហើយអាចទាញផលបានបង្កងពី៥ ទៅ ១០ក្បាល ប្រមាណជាង១គីឡូក្រាម ទៅ១.៥គីឡូក្រាម ដែលអាចរកលុយបាន១៥ ទៅ ២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
អតីតនិស្សិតសាកលវិទ្យាល័យជូឡាឡុងកនរូបនេះមានប្រសាសន៏ថា កាលពីឆ្នាំ២០១៣ លោកមានឱកាសបានទៅសិក្សានៅប្រទេសថៃ ហើយមានឱកាសបានសិក្សារៀនសូត្រ ពីបច្ចេកទេសចិញ្ជឹមបង្កងពីប្រទេសថៃ ក្រោមជំនួយពីព្រះមហាក្សត្រថៃ ហើយមកទល់នឹងសព្វថ្ងៃនេះអាជីវកម្មលោកដំណើរការបាន២ឆ្នាំហើយ។ លោកបានបង្ហើបប្រាប់ Today Sharing ថា សព្វថ្ងៃនេះកសិដ្ឋានរបស់លោកកំពុងតែដំណើរការល្អ ដោយមួយថ្ងៃៗ លក់បង្កងសឹងតែមិនទាន់ និយាយទៅមានប៉ុន្មានក៏លក់អស់ដែរ ទាំងបង្កងពូជ និងទាំងបង្កងយកសាច់ ដោយមានទាំងភ្ញៀវខ្មែរ និងបរទេសកម្មង់ទិញហូរហែររកតែបង្កងលក់មិនបាន។
លោកបានបន្ថែមថាបង្កងដែលលោកចិញ្ជឹមក្នុងកសិដ្ឋានសព្វថ្ងៃ គឺពូជក្រេយហ្វីស Crayfish ដែលជាពូជបង្កងមានប្រភពមកពីប្រទេសថៃ ហើយជាពូជដែលធន់ ងាយស្រួលក្នុងការចិញ្ជឹម សមស្របជាមួយនិងអាកាសធាតុប្រទេសកម្ពុជា ថែមតាំងមានតម្លៃខ្ពស់នៅលើទីផ្សារដោយ១គីឡូ តម្លៃ៣០ ទៅ៣៥ដុល្លារ។ ចំពោះកូនពូជដែលលក់អោយគេចិញ្ជឹមវិញកូនដែលមានប្រវែង២.៥ សង់ទីម៉ែត្រ គឺ ១ពាន់ ទៅ ២ពាន់រៀល ហើយក្នុងមួយខែៗ លោករកចំណូលបានប្រហែល៨០០ ទៅ ១,០០០ដុល្លារឯណោះ។
លោកបានបន្ថែមទៀតថា នៅក្នុងកសិដ្ឋានរបស់លោកផលបង្កងត្រូវបានបែងចែកជាពីរ គឺបង្កងសម្រាប់លក់សាច់ដែលចិញ្ជឹមរយៈពេល៣ ទៅ ៤ខែ ទើបអាចចាប់លក់បានដោយក្នុងមួយគីឡូប្រហែលជាង១០ ទៅ ១៣ក្បាលបង្កង រីឯបង្កងលក់ពូជ គឺតាំងពីញាស់រហូតដល់ប្រមូលផល គឺរយៈពេលប្រហែល៤៥ ថ្ងៃទៀបអាចលក់កូនបាន។ លោកបានបង្ហាញសុទិដ្ឋិនិយមថា លោកមានមហិច្ចិតានាំបង្កងCrayfish របស់លោកទៅកាន់ទីផ្សាប្រទេសចិននាពេលអនាគតដ៏ខ្លីខាងមុខ ព្រោះសព្វថ្ងៃនេះមានអតិថិជនជនជាតិចិនទាំងក្នុងនិងក្រៅស្រុក គាំទ្ររបង្កងលោកខ្លាំង។
ហើយលោកបន្ថែមថា អតិថិជនមកពីក្រប់ខេត្តក្រុង ដែលទិញបង្កងពីកសិដ្ឋានលោកទៅចិញ្ជឹម លោកនឹងបណ្តុះបណ្តាលបច្ចេកតេសចិញ្ជឹមដោយឥតគិតថ្លៃផងដែ៕