សម្ដេច​សង្ឃ​ទី​បេ ​៖ គោលបំណង​សំខាន់បំផុតរបស់ជីវិត​យើង គឺដើម្បីរីករាយ​ ប៉ុន្តែមនុស្សខ្លះ​បែជាប្រាស់ចាក

“គោលបំណង​សំខាន់​បំផុត​របស់​ជីវិត​យើង គឺ​ដើម្បី​រីករាយ” នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ Dalai Lama​ សម្ដេច​សង្ឃ​ទីបេ​។ ​ក្នុង​ន័យ​នេះ ​លោក​ចង់​បញ្ជាក់​ថា ​​​គ្មាន​នរណា​ម្នាក់​ដែល​មិន​ចង់​រីករាយ​ក្នុង​ជីវិត​នោះ​​ឡើយ ​​​ពោល​គឺ សុទ្ធតែ​ចង់​រស់​នៅ​ដោយ​មាន​សេចក្ដី​សុខ​ និងមិន​មាន​បញ្ហា​​​ស្មុគស្មាញ​ក្នុង​ជីវិត​។

​យ៉ាង​ណា​ក៏​ដោយ​​មនុស្ស​មួយ​ចំនួន​ភ្លេច​គិត​​ពី​គោលដៅ​សំខាន់​របស់​ជីវិត ​ដោយ​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដល់​ថ្នាក់​បំផ្លាញ​ខ្លួន​ឯង​ ដែល​វា​ប្រាសចាក​ពី​សេចក្ដី​សុខ​។ ដូច្នេះ​ហើយ ​​​មិន​ថា​ធ្វើ​អ្វី​នោះ​​ឡើយ​ ​អ្នក​ត្រូវ​ចាំ​ថា​ ជីវិត​គឺ​ដើម្បី​ភាព​រីករាយ​ ​មិន​មាន​សាង​តែ​បញ្ហា​មក​ដាក់​ខ្លួន​​នោះ​ទេ​។

ត្រូវ​លៃលក​ពេលវេលា​សម​ស្រប​ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​ និងមាន​កម្លាំង​ចិត្ត​ដើរ​ទៅ​មុខ​ទៀត​ បើ​មិន​អ៊ីចឹង​ទេ ​​​អ្នក​នឹង​​ស្មុគស្មាញ​ខ្លាំង​ ​ហើយ​ជីវិត​រក​សេចក្ដី​សុខ​ និង​ ​ភាព​រីករាយ​មិន​ឃើញ​ឡើយ​៕