បណ្ឌិត ស៊ន សំណាង ៖ យុវជនក្នុងវ័យសិក្សាត្រូវតែខំប្រឹងប្រែងរៀនសូត្រ ដោយមិនត្រូវរៀនឲ្យតែចប់នោះទេ
នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ គឺកំពុងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅលើគ្រប់វិស័យ ដូច្នេះត្រូវការអ្នកខ្លាំងពូកែដើម្បជួយអោយសេដ្ឋកិច្ចជាតិកាន់តែរីកចំរើនជាលំដាប់ ដោយសារកត្តានេះហើយទើបយុវជនខ្មែរយើងគួរតែនាំគ្នាខិតខំរៀនសូត្រអោយបានពូកែ ហើយខិតខំកសាងសមត្ថភាពខ្លួនអោយកាន់តែខ្លាំងផងដែរ។
ទាក់ទងនិងបញ្ហានេះលោកសាស្ត្រាចារ្យបណ្ឌិត ស៊ន សំណាង ប្រធានសមាគម អ្នកប្រវត្តិសាស្ត្រកម្ពុជា បានលើកឡើងថា យុវជនខ្មែទាំងអស់គួរតែនាំគ្នាសិក្សារៀនសូត្រអោយពូកែ កុំរៀនអោយតែចប់ត្រូវរៀនអោយចេះ។
លោកសាស្ត្រាចារ្យក៏បានបន្តរថា នៅក្នុងសម័យបច្ចុប្បន្ននេះ គឺជាសម័យដែលប្រទេសជាតិកំពុងតែអភិវឌ្ឍន៍ដូច្នេះហើយទាមទារអោយយុវជនខ្មែរយើងទាំងអស់នាំគ្នាខិតខំកសាងខ្លួនអោយខ្លាំងពូកែ ដើម្បីជួយអោយប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកចំរើនខ្លាំងជាងនេះទ្វេរដង។ ពីព្រោះថាយុវជន គឺជាសសរទ្រូងនៃប្រទេសជាតិ និងជាធនធានដ៏សំខាន់នៅក្នុងការជួយអោយប្រទេសជាតិ អាចឈានជើងឆ្ពោះទៅរកចំណុចមួយ ដែលរីកចំរើនដូចប្រទេសដ៏ទៃបាន។
យុវជនខ្មែរទាំងអស់ត្រូវតែយកចិត្តទុកដាក់នៅក្នុងការសិក្សារមិនត្រូវរៀនអោយតែចប់ រៀនអោយតែបានថ្នាក់ខ្ពស់ រៀនអោយតែមានសញ្ញាប័ត្រខ្ពស់ នោះឡើយគឺត្រូវខិតខំរៀនអោយខ្លាំង រៀនអោយមានសមត្ថភាពអាចយកមកប្រើការបាន នោះទើបធនធានមនុស្សមានភាពរីកចំរើន នៅពេលដែលធនធានមនុស្សមានភាពរីកចំរើនហើយ ប្រទេសជាតិក៏មានការរីកចំរើនទៅតាមនោះដែរ៕