អាជីវកម្មសមុទ្រខៀវ គឺជាអាជីវកម្មដែលមិនទាន់មានអ្នកធ្វើ និងពុំទាន់មានអ្នកប្រកួតប្រជែង ឧទាហរណ៍ដូចជា អាជីវកម្មផលិតកុំព្យូទ័រក្នុងស្រុក អាជីវកម្មផលិតម៉ូតូក្នុងស្រុក និងអាជីវកម្មផលិតឡានក្នុងស្រុកជាដើម។
ផ្ទុយពីអាជីវកម្មសមុទ្រខៀវ អាជីវកម្មសមុទ្រក្រហមគឺជាប្រភេទអាជីវកម្មដែលមានអ្នកធ្វើច្រើន និងមានការប្រកួតប្រជែងខ្លាំង ឧទាហរណ៍ដូចជាអាជីវកម្មលក់ម្ហូបអាហារ ភេសជ្ជៈ ហាងកាហ្វេ ខោអាវ ស្បែកជើង ។ល។
ឱកាសសម្រាប់ប្រភេទអាជីវកម្មទាំងពីរគឺមានភាពខុសគ្នា។ អាជីវកម្មសមុទ្រក្រហមមានភាពតូចចង្អៀត តែងាយស្រួលធ្វើ។ ផ្ទុយទៅវិញ អាជីវកម្មសមុទ្រខៀវមានទីផ្សារធំ គ្មានគូប្រជែង តែពិបាកធ្វើ។
បើចេញរកស៊ី តើគួរជ្រើសរើសប្រភេទអាជីវកម្មមួយណា? គិតសិនមុនគូរ!