មុននឹងចង់ធ្វើជាអ្នកដឹកនាំគេ អានសម្រង់សម្តី១០ឃ្លារបស់បុគ្គលជោគជ័យជាមុនសិន នោះគោលដៅនឹងជោគជ័យ
ក្នុងនាមជាអ្នកដឹកនាំគ្រួសារក្តី សហគ្រិនក្តី ជានាយកប្រតិបត្តិក្តី ជាប្រធានក្តី ទាំងអស់នេះ របៀបនៃការគ្រប់គ្រងមិនសូវជាខុសគ្នាប៉ុន្មាននោះឡើយ។ វាទាមទារចំណុចរួមមួយ ដែលជាគុណតម្លៃសម្រាប់ធ្វើឲ្យការដឹកនាំរបស់បុគ្គលម្នាក់ៗ សម្រេចបាននូវផ្លែផ្កាជាប្រយោជន៍សម្រាប់អ្នកក្រោមបង្គាប់។
ខាងក្រោមនេះជាសម្រង់សម្តីខ្លះៗ ដែលជួយឲ្យអ្នកយល់ច្បាស់ថា តើអ្នកគួរមានលក្ខណៈសម្បត្តិអ្វីខ្លះក្នុងនាមជាអ្នកដឹកនាំម្នាក់?
១.John Maxwell ៖ “អ្នកដឹកនាំ គឺជាអ្នកដែលដឹងវិធីដែលត្រូវទៅ និងធ្វើដំណើរលើផ្លូវដែលត្រូវទៅ”។
២.Andrew Carnegie ៖ “មិនមានឡើយមេដឹកនាំអស្ចារ្យដែលអាចធ្វើអ្វីៗដោយខ្លួនឯង និងដើម្បីផលប្រយោជន៍សម្រាប់ខ្លួនឯងឡើយ”។
៣.Bill Gates ៖ “បើយើងសម្លឹងមើលទៅទសវត្សរ៍សខាងមុខ អ្នកដឹកនាំគឺជាអ្នក ដែលចេះផ្តល់អំណាចឲ្យអ្នកដទៃ”។
៤.Peter Drucker ៖ “អ្នកដឹកនាំដ៏មានប្រសិទ្ធភាពម្នាក់មិនមែនជាអ្នកដែលត្រឹមតែនិយាយ ឬធ្វើឲ្យគេចូលចិត្តទេ តែជាអ្នកដែលបង្ហាញលទ្ធផល”។
៥.Steve Jobs ៖ “ភាពច្នៃប្រឌិតបែងចែករវាងថា អ្នកណាជាអ្នកដឹកនាំ ហើយអ្នកណាជាអ្នកដើរតាម”។
៦.Brian Tracy ៖ “អ្នកដឹកនាំគិត និងពិភាក្សាពីដំណោះស្រាយ។ អ្នកដើរតាម គិត និងពិភាក្សាពីបញ្ហា”។
៧.John F. Kennedy ៖ “ភាពជាអ្នកដឹកនាំ និងការរៀនសូត្រ គឺជាភាពចាំបាច់ដែលបំពេញគ្នាទៅវិញទៅមក”។
៨.Lee Iacocca ៖ “កុំនិយាយពីការគ្រប់គ្រង ប្រសិនបើគ្មានការលើកទឹកចិត្តអ្នកដទៃ”។
៩.Winston Churchill ៖ “គុណតម្លៃដ៏អស្ចារ្យបំផុតរបស់អ្នកដឹកនាំ គឺការទទួលខុសត្រូវ”។
១០.Kenneth Blanchard ៖ “កូនសោដ៏ជោគជ័យនៃភាពជាអ្នកដឹកនាំនៅពេលបច្ចុប្បន្នគឺ ឥទ្ធិពល មិនមែនប្រើអំណាចផ្ដាច់ការនោះទេ”៕