ពិត​ជាមិន​ធម្មតាមែន​ ស្ត្រីម្នាក់គ្រាន់តែចិញ្ចឹម​ចង្រិត​លក់​ អាច​រក​បាន​ចំណូល​រាប់ពាន់ដុល្លារ​ក្នុងមួយខែ

មានមុខរបរជាច្រើនសំរាប់ឲ្យយើងគ្រប់គ្នាចង់បើករកស៊ី តែគឺទាល់ត្រឹមរបរខ្លះចំណាយដើមទុនច្រើនតែរបរខ្លះទៀតចំណាយទុនគួរសមអាចឲ្យចាប់ផ្តើមអាជីវកម្មបាន ទោះជាដើមទុនច្រើនឬក៏តិចក្តីឲ្យតែយើងមានប្រឹងប្រែង តស៊ូនោះអាជីវកម្ម និងមានការរីកលូតលាស់ទៅមុខជាមិនខានឡើយ។

បើតាមរយ:បងស្រី ជៀម ចាន់តុលា ជាអាជីករដែលប្រកបរបរចិញ្ចឹមចង្រិតបានលើកឡើងក្នុងឃ្លីបវិឌីអូថា ការចាប់ផ្តើមរកស៊ីរបរមួយនេះ គឺដើមឡើយបងស្រីបានឃើញគេរកស៊ីរបរចិញ្ចឹមចង្រិតនេះក៏មានចំណង់ចំណូលចិត្តហើយបានពិភាក្សាជាមួយក្រុមគ្រួសារក៏ចាប់ផ្តើមរបរនេះឡើងមក។

អាជីកររូបនេះបានបន្តថា ការចាប់ផ្តើមដំបូង គឺចំណាយទុនទាំងការទិញសម្ភារះ ​និងទិញពងចង្រិតទាំងអស់ដើមទុនត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ ហើយការប្រកបរបរចិញ្ចឹមចង្រិតនេះដែរចាប់ផ្តើមធ្វើរយ:ពេលជិត៣ឆ្នាំមកហើយ បងស្រីបញ្ចាក់ថា​ បើនិយាយពីការថែទាំវិញ គឺបងស្រីបែងចែកការងារជាមួយប្តីរបស់គាត់ពេលព្រលឹមឡើង គាត់ជាអ្នកដាក់ចំណី ដូរទឹកជារៀងរាស់ព្រឹក​និងមើលថែរៀបចំ។

អាជីវករនេះបានបន្តទៀតថា ចំណែករូបគាត់វិញជាអ្នករកចំណី និងទិញចំណីនិងចាប់ចង្រិតហើយបងស្រីបន្ថែមថា របរចិញ្ចឹមចង្រិតនេះ គឺមានភាពងាយស្រួលជាងការធ្វើការនៅខាងក្រៅព្រោះថាចំណេញពេលា មិនបាច់ធ្វើដំណើរទៅផ្លូវឆ្ងាយទៅធ្វើការនិងអាចធ្វើកិច្ចកាក្នុងផ្ទះផងដែរ៕