អ្នកហាក់ដូចជាមិនពេញចិត្តនឹងសកម្មភាពការងាររបស់អ្នកមែនទេ មានវិធីសាស្ត្រ៤យ៉ាងក្នុងការសុំមតិរិះគន់
ជីវិតការងារមួយរីកចម្រើនទទួលជោគជ័យបានអាស្រ័យលើការខិតខំប្រឹងប្រែងរបស់អ្នកផ្ទាល់ ទន្ទឹមនោះវាក៏បានមកពីការកែលម្អពីសំណាក់អ្នកនៅជុំវិញខ្លួនលើការងាររបស់អ្នក។ វាជាការល្អបំផុតដែលអ្នកចេះស្វែងរកចំនុចខ្វះខាតរបស់ខ្លួន តាមរយៈការសួរនាំពីអ្នកដទៃដើម្បីកែប្រែនិងដើរលើផ្លូវមួយត្រឹមត្រូវ។
ស្របពេលដែលអ្នកចង់បានការណែនាំ មតិរិះគន់ពីអ្នកជុំវិញខ្លួននៅកន្លែងការងារ ពិសេសអ្នកគ្រប់គ្រង អ្នកគួរគិតជាមុនសិនថាពេលណាដែលអ្នកគួរសុំ ហើយអ្នកគួរស្នើយោបល់ត្រលប់ពីនរណា?
១.មុនពេលអ្នកធ្វើអ្វីមួយ
មុនពេលអ្នកសុំមតិត្រលប់ feedback អ្នកត្រូវចេះធ្វើការសាកសួរព័ត៌មានជាមុនសិន ពិនិត្យឡើងវិញនូវចេតនាគោលបំណង និងជំនឿ ឬការសន្និដ្ឋានណាមួយដែលអ្នកកំពុងមាន។ វាអាចនឹងមានការកំណត់ជាក់លាក់ណាមួយក្នុងការផ្តល់អ្វីដែលអាចឲ្យអ្នកដឹងថា ការងាររបស់អ្នកទទួលបានលទ្ធផលតាមអ្វីដែលអ្នកគ្រប់គ្រងអ្នកចង់បានឬទេ ពេលខ្លះគាត់អាចមិននិយាយអ្វីសោះពីការងារអ្នក តែគាត់ក៏មិនបានបង្ហាញពីលក្ខណៈល្អប្រសើរណាមួយដល់អ្នកដែរ។
២.ត្រូវសុំ feedback ពីអ្នកណា?
ជ្រើសរើសមនុស្សដែលត្រឹមត្រូវដើម្បីសុំ feedback អាចយកគាត់ធ្វើជាអ្នកបង្វឹកការងារអ្នកបានកាន់តែប្រសើរជាងមុន គាត់អាចចែករំលែកចំណេះដឹងបទពិសោធន៍ និងរីករាយជាមួយការណែនាំអ្នក។
៣.សួរដោយរបៀបណា
គ្រាន់តែសុំមតិត្រលប់វាមិនពិបាកទេ តែការសុំដោយត្រឹមត្រូវទើបពិបាក តើយើងគួរសួរដោយរបៀបណាទើបផ្តល់ប្រយោជន៍ដល់ខ្លួន? ត្រូវចេះរកគន្លឹះសុំការណែនាំពីអ្នកដែលគួរឲ្យទុកចិត្តនោះ ហើយគាត់អាចបង្រៀនការងារអ្នកបានកាន់តែរីកចម្រើន រាល់សំណើររបស់អ្នកត្រូវប្រាកដថាពាក់ព័ន្ធនឹងការងាររបស់អ្នក។ ឬពេលខ្លះវាជាការងារដទៃទេ តែវាអាចផ្តល់ប្រយោជន៍និងជំរុញដល់ការងារអ្នកប្រចាំថ្ងៃដូចគ្នា។
៤.គួរសុំ feedback នៅពេលណា?
ពេលដែលគួរសុំ feedback គឺពែលដែលអ្នកធ្វើការងារមួយជោគជ័យឬបរាជ័យ។ ពេលជោគជ័យអ្នកត្រូវសុំ feedback ពីចំនុចដែលនៅខ្វះខាត ព្រោះទោះបីការងារល្អយ៉ាងណាក៏នៅមានចំនុចខ្សោយដែរ។ ជាងនេះទៀតពេលបរាជ័យ អ្នករឹតតែត្រូវការការកែលម្អដើម្បីទទួលជោគជ័យ៕