អ្នក​រកស៊ីផ្នែកជំនួញទាំង​អស់គួរ​យល់ដឹង​​ ប្រសិន​បើអ្នកជួប​ប្រទះ​មនុស្ស​ចំនួន​៦ប្រភេទ​ខាងក្រោមនេះ អ្នក​នឹងបរាជ័យ

មនុស្ស​លើ​លោក​រមែង មាន​មនុស្ស​ដែល​ជួយ​អោយ​ការងារ ឬក៏ជំនួញ​រក​ស៊ី​របស់​យើង ថ្កុំថ្កើង និងមនុស្ស​ដែល​ទាញ​ទំលាក់​ជំនួញ ឬក៏ការ​រកស៊ី​យើង​អោយ​ដុនដាបទៅៗ។ ខាងក្រោម​នេះ គឺ​ជា​ប្រភេទមនុស្ស​មួយចំនួន ដែល​ធ្វើអោយ​ជំនួញ​គ្រប់យ៉ាង​របស់​យើង​មិនរីកចំរើន និង​ឈាន​ទៅ​រកភាព​បរាជ័យ ប្រសិនបើ​មុខ​ជំនួញនោះ មានជាប់ពាក់ព័ន្ធ​នឹង​​គេ៖

១.ពួកមនុស្ស​ស៊ឺរែន​

មនុស្ស​ស៊ីរ៉ែន​ គឺជាមនុស្ស​ដែល​អស្ចារ្យ​ ហើយ​ពួកគេ​ចូល​មក​ក្នុង​ជំនួញ​របស់​លោក​អ្នក​ បន្ទាប់​មកពួក​គេនឹង​ធ្វើ​ឱ្យលោក​អ្នក​រុញរា ​ឬដើរ​ថយ​ក្រោយ​។ លើស​ពីមនុស្ស​ដទៃ​ទៀត ​មនុស្ស​ប្រភេទ​នេះ​អាច​ធ្វើឱ្យ​ការផ្ចង់​អារម្មណ៍​របស់​លោកអ្នក​បាត់បង់​ ព្រមទាំង​ការ​ខិតខំ​ប្រឹងប្រែ​ងក៏​ខ្សោយ​ថាមពល​ផងដែរ។​

២.ពួកមនុស្ស​សត្វពពែ​

ពពែ គឺ​ដូចជា​មនុស្ស​ដែល​មាន​ចរិតព្រៃ​ និយាយ​ច្រើន ​និងជាមនុស្ស​ដែល​មានឥទ្ធិពល​លើអ្នក​ដទៃ​តាំងពី​កំណើត​។ មនុស្ស​ប្រភេទ​នេះមាន​ចំណុច​ខ្លាំង​ច្រើនណាស់​ ប៉ុន្តែ​ជាបញ្ហា ​គឺពួកគេ​ប្រើចំណុច​ខ្លាំង​ទាំង​នោះក្នុង​ន័យ​ច្រណែន​ឈ្នានីស​ ផ្ដួល​ដៃគូ​ទៅវិញ​។

៣.ពួកមនុស្ស​សត្វដំរី​

មនុស្ស​សត្វដំរី គឺជាមនុស្ស​ដែល​មិន​ចេះ​ភ្លេច​ឡើយ​។ ហើយ​បើពួក​គេ​ជាដៃគូ​ជំនួញ​របស់​លោក​អ្នកវិញ​នោះ ​ពួកគេ​មិន​ដែល​ឱ្យលោក​អ្នក​រួចខ្លួន​ ចំពោះ​កំហុស​ក្នុង​អតីត​កាល​របស់​លោក​អ្នក​ឡើយ​។ ដូច្នេះ​ហើយ​សូម​កុំឱ្យសត្វ​ដំរី​មួយ​ក្បាល​ទាញ​លោកអ្នក​ទៅក្នុង​អតីតកាល​របស់​លោក​អ្នកអី​។

៤.ពួកមនុស្ស​ស្អប់ខ្ពើម​

មនុស្ស​ស្អប់​ខ្ពើម គឺ​ជាមនុស្ស​ដែល​ចង់តែ​ឡើងធំ​ ប៉ុន្តែមិន​ដែល​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​ទៅដល់​ចំណុច​ដែល​ពួកគេ​ចង់ទៅ​ដល់​នោះឡើយ​។ ផ្ទុយ​ទៅវិញ​ពួកគេ​ចង់រុញ​អ្នកនៅ​ជុំវិញ​ឱ្យធ្លាក់ចុះក្រោម ​ដូច្នេះ​គេមាន​អារម្មណ៍ថា​ ពួកគេ​កំពុង​តែ​ឡើង​លើ​ហើយ។ ​

៥.ពួកមនុស្ស​អំនួត​ពេក​

មនុស្ស​ប្រភេទ​នេះមាន​អំនួតណាស់​ ពួកគេ​មានទេព​កោសល្យ ​ហើយតែង​មានអារម្មណ៍ថា​ ពួកគេ​ជាជនសកម្ម។​ ពួកគេ​ជាមនុស្ស​ដែល​មានគ្រោះ​ថ្នាក់បំផុត​ នៅពេល​ដែលលោក​អ្នកតម្រូវ​ឱ្យពួកគេ​ធ្វើការងារ​ជាក្រុម។​

៦.ពួកមនុស្ស​ពូកែម្នាក់ឯង

មនុស្សប្រភេទនេះគ្មាន​ចេះ យល់ពី​អ្នកដទៃ​ឡើយ បើ​បណ្តោយគេ​អោយ​ធ្វើការ​ម្នាក់ឯងគ្រាន់​បើ តែ​បើទាញគេចូល​ក្រុម ឬ​ប្រជុំជាមួយ គឺ​ទៅ​ជា​មនុស្ស​ល្ងង់​មួយរំពេច ហើយ​ខ្លាច​គេ មិន​ហ៊ាន​បញ្ចេញគំនិត ខ្លាចខុស ខ្លាច​ខ្មាសគេ ខ្លាច​គេ​ដឹង​ពី​ចំណេះខ្លួន ចូល​ចិត្ត​អួត​ក្នុង​ចិត្ត រិះគន់​គេ​ក្រោយ​ខ្នងញ៕