បើយោងតាមអ្នកជំនាញ ករណីគ្មានកូនសម្រាប់បុរសបានក្លាយទៅជាប្រធានបទ ដែលគួរឱ្យព្រួយបារម្ភខ្លាំងបំផុត។ កត្តាទាំងអស់នោះអាចបណ្តោលមកពីទម្លាប់នៃការរស់នៅ និងភាពអវិជ្ជមានមួយចំនួនត្រូវបានចាត់ទុកជាបុព្វហេតុដ៏សំខាន់នៃការកាត់បន្ថយឱកាសមានកូនចំពោះបុរស។ ជាពិសេសនោះគឺមូលហេតុទូទៅ៩យ៉ាង ដូចខាងក្រោមដែលបណ្តោលឱ្យបុរសគ្មានកូន៖
១.ភាពចាស់
ការមានកូនរបស់បុរសនឹងមានការថយចុះទៅតាមអាយុកាល ជាពិសេសក្រោយពេលពីអាយុ៣៥ឆ្នាំ បណ្តោលមកពីការបាត់បង់នូវមេជីវិតឈ្មោល ក្រៅពីចំនួនបញ្ហាសុខភាព ដែលទាក់ទងទៅនឹងវ័យចំណាស់ក៏អាចប៉ះពាល់ដល់ការមានកូនរបស់បុរស។
២.ពិសាគ្រឿងស្រវឹង
សម្រាប់ការពិសាគ្រឿងស្រវឹងជាប្រចាំ អាចកាត់បន្ថយចលនានៃមេជីវិតឈ្មោលដ៏ដូចជា ចំនួននៃមេជីវិតឈ្មោលដែលនាំអោយគ្មានកូន។
៣.ជក់បារី
ឱកាសនៃការព្យាបាលការមានកូននឹងត្រូវបានថយចុះយ៉ាងខ្លាំង ក្នុងករណីនៃបុរសជក់បារី ក្រៅពីនេះស្ថានភាពនៃការរលូតកូនក៏កើតមានឡើងកាន់តែច្រើននៅក្នុងគូស្វាមីភរិយាដែលមានទម្លាប់បែបនេះ។ លើសពីនេះទៅទៀតការជក់បារីអាចកាត់បន្ថយគុណភាព និងបរិមាណនៃមេជីវិតឈ្មោល ព្រមទាំងបង្កើនហានិភ័យនៃការមានជំងឺងាប់លិង្គសម្រាប់បុរស។
៤.ធាត់ពេក ឬស្គមពេក
ចំនួននៃមេជីវិតឈ្មោលបុសម្នាក់ ដែលលើសទម្ងន់ ឬអ្នកដែលមានស្ថានភាពស្គមពេក អាចត្រូវបានកាត់បន្ថយយ៉ាងច្រើន។ ក្រៅពីនេះបញ្ហានៃការមិនមានកូន ជាទូទៅនៅលើបុរសដែលខ្វះលំហាត់ប្រាណ រួមជាមួយនឹងរបបអាហារ ឬកាឡូរីទាប ឬក៏អ្នកទាំងឡាយណាដែលទទួលរងពីការបរិភោគច្រើនតាមចំណង់។
៥.កង្វះនៃការធ្វើលំហាត់ប្រាណ
កង្វះការហាត់ប្រាណសម្រាប់រាងកាយ អាចជាមូលហេតុនៃបញ្ហានេះ ក៏ជាកត្តាដែលបណ្តោលឱ្យបុរសគ្មានកូនផងដែរ។
៦.ប្រើប្រាស់គ្រឿងញៀន
ការប្រើប្រាស់គ្រឿងញៀន គឺជាកត្តាមួយដែលអាចបង្កើនហានិភ័យ នៃការគ្មានកូនចំពោះបុរសដែលបណ្តោលមកពីការកាត់បន្ថយគុណភាពនៃមេជីវិតឈ្មោល។
៧.ជាតិពុល
ទោះបីជាអ្នកមានសុខភាពល្អ និងមានរបៀបរស់នៅល្អ ការមានកូនរបស់អ្នកក៏អាចត្រូវទទួលរងនូវផលប៉ះពាល់ផងដែរ ប្រសិនបើការរស់នៅក្នុងបរិស្ថានកខ្វក់។ ជាពិសេសការបំពុល និងជាតិពុលរបស់ថ្នាំសម្លាប់សត្វល្អិតក៏បង្កើនហានិភ័យសម្រាប់ការគ្មានកូនរបស់បុរសដែរ។
៨.លក្ខខណ្ឌវេជ្ជសាស្ត្រ
មានបញ្ហាសុខភាពដែលទាក់ទងទៅនឹងការថយចុះនៃការមានកូន ចំពោះបុរសដូចជាបញ្ហាអ័រម៉ូន ជំងឺតម្រងនោម។
៩.ព្យាបាលដោយប្រើវិទ្យុសកម្ម
កម្មវិធីនៃការព្យាបាលដោយវិទ្យុសកម្មក្នុងការព្យាបាលជំងឺមហារីក ដែលអាចប៉ះពាល់ដល់សុខភាពរួមទាំងប្រព័ន្ធបន្តពូជរបស់បុរស។ ម្យ៉ាងវិញទៀតការព្យាបាលដោយវិទ្យុសកម្មនេះក៏អាចប៉ះពាល់ដល់គុណភាព និងបរិមាណនៃមេជីវិតឈ្មោលរបស់បុរស ដែលជាមូលហេតុឈានទៅរកការគ្មានកូនបានដែរ៕